ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកឈួន ហុក សមាជិកក្រុមប្រឹក្សា ខេត្តសៀមរាប ថាសុខចិត្តប្រគល់ដី ឲ្យពលរដ្ឋ បើសិន ពួកគាត់មាន ឯកសារស៊ីញ៉េ មុនលោកមួយថ្ងៃ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 03:55 ល្ងាច អ្នកអាន 613

លោកឈួន ហុក សមាជិកក្រុមប្រឹក្សា ខេត្តសៀមរាប សូមបំភ្លឺជូនបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ និងសាធារណ:ជន ទាំងអស់ឲ្យបានជ្រាបថា ករណីមានប្រជាពលរដ្ឋ បានចោទលោកថា រំលោភយកដី ពួកគាត់ ១៧គ្រួសារ នៅភូមិ គគីរីវន្ត សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ នោះ គឺជារឿងមិនពិត។

លោកឈួន ហុក បានប្រាប់ផ្ទាល់មាត់ជាមួយបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅរសៀលថ្ងៃទី៦ខែកញ្ញានេះថា លោកមានឯកសារកាន់កាប់ ដីធ្លី ដែលទទួលស្គាល់ដោយមេឃុំ ទាំងពីឆ្នាំ២០០៦មកម្លេះ។

លោកថាបើសិនជាប្រជាពលរដ្ឋ ទាំងនោះ មានឯកសារ សូមយកមកដោះស្រាយគ្នានៅសាលាសង្កាត់ ដើម្បីផ្ទៀងផ្ទាត់គ្នា។ លោកថាបើសិនជា ប្រជាពលរដ្ឋ ទាំងនោះ មានឯកសារទទួលស្គាល់ដោយអាជ្ញាធរ ដោយបានស៊ីញ៉េ មុនលោកមួយថ្ងៃ លោកសុខ ចិត្ត ប្រគល់ដីទាំងនោះ ឲ្យពួកគាត់ទាំងអស់។ ប៉ុន្តែបើមិនមានទេ ឬមានក្រោយលោកគឺលោកសូមយកតែដីរបស់លោកនោះទេ។

បើតាមលោកឈួន ហុក បញ្ជាក់ថា ដីនោះមានគ្នាសរុប៩ម្ចាស់ ផ្សេងៗគ្នា ហើយមិនមានការ រំលោភយកដីនោះទេ គឺបានទិញពីឈ្មោះ នេត្រ ឡុនក្នុងឆ្នាំ២០០៦ និងមានឯកសារទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ តែបើ រយ:ពេល១៣ឆ្នាំនេះ មិនដែលមានការតវ៉ាទេ ទើបមានពេលនេះ ខ្ញុំក៏មានការភ្ញាក់ផ្អើលផងដែរ តែមិនអីនោះទេ បើពួកគាត់ អះអាងដូច្នេះ យើងជួបអាជ្ញាធរ ដោះស្រាយ។

ជួបតាមទូរសព្ទ ជាមួយ បណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ លោកលឿង ណុច ចៅសង្កាត់កូនក្រៀល បានឲ្យដឹងតាមររយ:ទូរសព្ទ ថា លោកទើបលោកកាន់ជាចៅសង្កាត់ ប៉ុន្តែតាមការដឹង គឺដីនោះជារបស់លោកឈួន ហុក ដែលទទួលស្គាល់ដោយអតីតចៅសង្កាត់ពីមុនមក។ ចំណែកប្រជាពលរដ្ឋ ម្ខាងទៀតនោះ លោកចៅសង្កាត់ថា មិនទាន់ដឹងថា មានឯកសារឬយ៉ាងណានោះទេ បានឲ្យមេភូមិស្រាវជ្រាវហើយ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 14,992 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,903,796 នាក់