ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បញ្ជូនខ្លួនប្រុសស្រី ៧នាក់ ទៅតុលាការខេត្តសៀមរាប ករណីគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 04:04 ល្ងាច អ្នកអាន 4629

ខេត្តសៀមរាប៖ កំលាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៥ខែកញ្ញានេះ បានសហការជាមួយកំលាំងតាមបណ្តាអធិការដ្ឋាននគរបាលស្រុក ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ស្រី៣នាក់។

លោកវរសេនីយ៍ឯកអ៊ុ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនអោយដឹងថា ជនដែលឃាត់ខ្លួនទី ១-ឈ្មោះ សុខ ម៉េងលាង ភេទប្រុស ឆ្នាំកំណើត ១៩៩៧ មុខរបរ គ្មាន។ ២-ឈ្មោះ តេង ភិរម្យ ហៅ រស្មី ភេទប្រុស ឆ្នាំកំណើត ១៩៩៧ មុខរបរគ្មាន មាន។ពីរនាក់នេះ ទីលំនៅ ភូមិវាល សង្កាត់ គោកចក។ទី ៣-ឈ្មោះឌុក វិបុល ភេទប្រុស ឆ្នាំកំណើត ១៩៩៦ មុខរបរ គ្មាន មាន ទីលំនៅ ភូមិ គ្រួស សង្កាត់ ស្វាយដង្គំ។ ទី៤-ឈ្មោះ ប៊ុន លីន ភេទស្រី ឆ្នាំកំណើត ១៩៩៩ មុខរបរគ្មាន មាន ទីលំនៅ ភូមិស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ។ ៥-ឈ្មោះ នួន ស្រីមុំ ភេទស្រី ឆ្នាំកំណើត ១៩៧៨ មុខរបរគ្មាន មាន ទីលំនៅ ភូមិ ទ្រាំង សង្កាត់ ស្លក្រាម។ ទី៦ឈ្មោះញ៉ែម បូទីន ប្រុសឆ្នាំកំណើត១៩៧៦ មុខរបរគ្មាន នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ។ទី៧ឈ្មោះលី ស្រីលិន ស្រីឆ្នាំកំណើត១៩៨៩៣មុខរបរគ្មាននៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ។ ក្នុងពេលចាប់ខ្លួនដកហូត ម្សៅមេតំហ្វរតាមីនចំនួន០៧កញ្ចប់ស្មើនឹងទំងន់៧,៣ក្រាមទាំងសំបក ,ឧបករណ៏ប្រើប្រាស់គ្រឿងញៀនមួយចំនួន ,ទូរស័ព្ទដៃចំនួន១០គ្រឿង។បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ថ្ងៃទី០៦ខែ កញ្ញា ឆ្នាំ ២០១៩នេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,439 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,904,243 នាក់