ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រធានមន្ទីរសាធារណការ ខេត្តសៀមរាប៖ ផ្លូវមិនទាន់ធ្វើ ដោយសារខ្វះថវិកា និងខែភ្លៀង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 01:22 ល្ងាច អ្នកអាន 2077

ខេត្តសៀមរាប៖ក្រោយពេលបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គម នានាបានចុះផ្សាយអំពីបញ្ហាផ្លូវ ជាច្រើនខ្សែ នៅក្រុងសៀមរាប ដែលរងការខូចខាត យ៉ាងធ្ងន់ធ្ងរ នោះ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តសៀមរាប លោក គី វីរិន្ទ ដែលទើបឡើងកាន់តំណែងថ្មី បានបកស្រាយថា ផ្លូវមួយចំនួន ដែលមិនទាន់បានធ្វើ ដោយសារខ្វះថវិកា និងខែភ្លៀង។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មានការយោគយល់។

ទោះយ៉ាងណាលោកទទួលស្គាល់ថា ផ្លូវនៅក្រុងសៀមរាប ពិតជាខូចប្រាកដមែន។ ការបញ្ជាក់នេះនៅមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តសៀមរាប នៅថ្ងៃទី៧ខែកញ្ញាព្រឹកមិញនេះ
ក្នុងពេលសន្និសិទ ជាមួយអ្នកសារព័ត៌មាន។

ជាមួយគ្នានេះ លោកថាផ្លូវមួយចំនួនដែលរងការខូច គឺដោយសារតែមានទឹកដក់។ លោកថាទឹកគឺជាសត្រូវទីមួយ ជាមួយផ្លូវ។ លោកថាផ្លូវនៅក្រុងសៀមរាប មានជាង៥០០គីឡូ ប៉ុន្តែប្រព័ន្ធលូ មានតែជាង២០ភាគរយតែប៉ុណ្ណោះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,307 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,904,111 នាក់