ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ទឹកហូរខ្លាំង គួចយក សសរ ស្ពានមួយកន្លែង នៅស្រុកស្ទឹងត្រង់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 02:24 ល្ងាច អ្នកអាន 321

ខេត្តកំពង់ចាម៖ បន្ទាប់ពីទទួល បាន សេចក្ដី រាយការណ៍ ពី អាជ្ញាធរ មូលដ្ឋាន ចំពោះ ករណី ទឹក ហូរ ខ្លាំង បុក ជើង ទ្រ សសរ ស្ពាន បាឡេ មួយ កន្លែង ស្ថិត នៅ ក្នុង ភូមិ ទួល រកា ឃុំ ពាមកោះស្នា ស្រុក ស្ទឹងត្រង់ បណ្តាល ឲ្យ រងការខូចខាត បាក់ សសរ មួយ ដើម នៅ ព្រឹក ថ្ងៃ ទី ៧ ខែកញ្ញា ឆ្នាំ ៣០១៩នេះ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម រួម ដំណើរ ជាមួយ លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរ ដោយ មន្ត្រី ជំនាញ ពាក់ព័ន្ធ បាន អញ្ជើញ ចុះ ពិនិត្យ ដោយ ផ្ទាល់ ដើម្បី ធ្វើ ការ សិក្សា ជួសជុល ឡើង វិញ ខណៈ ការ ធ្វើ ចរាចរណ៍ ត្រូវ បាន ផ្អាក ជា បណ្ដោះ អាសន្ន ចំពោះ រថយន្ត គ្រប់ ប្រភេទផងដែរ។

គួរ ស បញ្ជាក់ ថា សម្រាប់ខេត្តកំពង់ចាម ចាប់ គិតត្រឹម ព្រឹក ថ្ងៃទី៧ កញ្ញា ២០១៩នេះ ទឹកទន្លេ មេគង្គបាន ហក់ ឡើង កម្ពស់ ១៥.០០ម៉ែត្រ បើ ប្រៀបធៀប នឹង ថ្ងៃ ម្សិលមិញ កើនឡើង ០.៤៣ម៉ែត្រ ដោយ ឡែក ឆ្នាំ ២០១៨កន្លងទៅ ទឹក មាន កម្ពស់ ១៥.៨ម៉ែត្រ ទាប ជាង កំរិត ប្រកាស អាសន្ន ១៥.២០ម៉ែត្រ ។ យោងតាម ការ ព្យាករណ៍ ឆ្នាំ នេះ ទឹក អាចនឹងហក់ ឡើង ខ្ពស់ ជាង ចំណុច ប្រកាស អាសន្ន ផង ដែរ ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,208 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,904,012 នាក់