ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ហ៊ានម្លេះ សាងសង់ ស្ថានីយ៍លក់សាំង នៅទល់មុខ វិទ្យាល័យអង្គរ! អភិបាល ក្រុងសៀមរាប ថាគ្មានច្បាប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 09:47 ព្រឹក អ្នកអាន 3094

ខេត្តសៀមរាប៖ទីតាំងការដ្ឋានកំពុងសាងសង់ សំណង់ ស្ថានីយ៍លក់សាំង មួយកន្លែងស្ថិត នៅទល់មុខ វិទ្យាល័យអង្គរ ស្ថិតនៅ ផ្លូវ៧មករា ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានអភិបាល ក្រុងសៀមរាប អះអាងថាមិនទាន់ច្បាប់អនុញាត្ត នៅឡើយ។

អភិបាលក្រុងសៀមរាប លោកនួន ពុទ្ធារ៉ា បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ នៅព្រឹកនេះថា ទីតាំងសំណង់ ខាងលើ មិនមានច្បាប់នោះទេ។ ហើយអាជ្ញាធរជំនាញក៏បានចុះទៅហាមឃាត់ផងដែរ។ លោកអភិបាលក្រុងថា តាមលោកដឹងគឺម្ចាស់សំណង បានកំពុងរត់ច្បាប់ ដូច្នេះស្នើនិងគ្មានច្បាប់។

បើតាមលោកអភិបាលក្រុង បញ្ជាក់ថា ការសាងសង់ សំណង់ ស្ថានីយ៍លក់សាំង ត្រូវសុំច្បាប់ពីមន្ទីររ៉ែនិងថាមពល មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី អាជ្ញាធរខេត្ត និងក្រសួង។

ទោះយ៉ាងណា ករណីនេះ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ កំពុងព្រួយបារម្ភ ខ្លាចកើតមានហានិភ័យ ណាមួយកើតឡើង ដោយជាយថាហេតុ។ ពួកគាត់ស្នើដល់មន្ត្រីជំនាញ ចុះពិនិត្យឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស មុនចេញច្បាប់អនុញាត្តឲ្យ។ ប៉ុន្តែពួកគាត់ថា នៅកន្លែងទីប្រជុំជន យ៉ាងដូច្នេះ សូមអាជ្ញាធរជំនាញ សុំកុំចេញច្បាប់អនុញាត្ត ឲ្យសាងសង់ ព្រោះ អាចមានបញ្ហាកើតឡើង នៅថ្ងៃណាមួយ។ ដោយពួកគាត់រស់នៅជុំវិញការដ្ឋាននោះ មិនបានផ្តិតមេដៃឲ្យទេ។

សេចក្ដីរាយការណ៍បានឲ្យដឹងថាការដ្ឋានខាងលើ ទំនងម្ចាស់សាងសង់ ជាស្ថានីយ៍ ដើម្បីលក់សាំង ដោយ ទើបនឹងចាប់ផ្តើមសាងសង់។ ប៉ុន្តែការសាងសង់នោះ ទំនងចាក់ប៊ីតុង នាពេលយប់ៗ។

ដោយឡែកលោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ក៏បានប្រាប់អ្នកកាសែត ពីម្សិលមិញ ដោយខ្លីថា លោក និងឲ្យក្រុមការងារជំនាញ ចុះទៅពិនិត្យមើល នៅថ្ងៃចន្ទ ទី៩ខែកញ្ញាស្អែកនេះ។

សូមរម្លឹកថាកាលពីពេលថ្មីៗ នៅផ្លូវលោកតាខៀវណើយ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប មានហេតុការណ៍ អគ្គិភ័យ ឆេះទីតាំងលក់ហ្គាស មួយកន្លែង បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលជាង១០នាក់។ ក្រោយហេតុការណ៍ ទើបដឹងថា ទីតាំងបង្កការឆេះនោះ មិនទាន់មានច្បាប់ ខណះពេល គេសង្កេតឃើញ មានការបើកលក់ជាច្រើនឆ្នាំមកហើយ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,031 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,903,835 នាក់