ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឃុបឃិតគ្នា លក់ដីរដ្ឋ គម្រោងផ្សារ សាលារៀន មន្ទីរបក្ស មណ្ឌលសុខភាព ឲ្យថៅកែ កាស៊ីណូ! មន្ត្រីពាក់ព័ន្ធ ឆ្លើយថាមិនដឹងៗ ទើបមកក្រោយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 10:35 ព្រឹក អ្នកអាន 1571

ភ្នំពេញ៖តាមសេចក្ដីរាយការណ៍មួយបានឲ្យដឹងថា អាជ្ញាធរខេត្តឧត្ដរមានជ័យ និងជំនាញពាក់ពន្ធ័ ត្រូវបានគេសសង្ស័យថា មានការឃុបឃិតគ្នា លក់ដីរបស់រដ្ឋ ដែលជាគម្រោង ផ្សារ សាលារៀន មន្ទីបក្ស មណ្ឌលសុខភាព ស្ថិតនៅភូមិជប់គគីខាងលិច ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ឲ្យទៅថៅកែកាស៊ីណូ ម្នាក់ ក្នុងតម្លៃរាប់លានដុល្លា។ ប៉ុន្តែករណីអាជ្ញាធរជំនាញពាក់ព័ន្ធ បានឆ្លើយប្រាប់អ្នកសារព័ត៌មានថា មិនដឹងៗ ទើបមកកាន់ក្រោយគេ។

សេចក្ដីរាយការណ៍បានបន្តថា ដីគម្រោង បម្រុងទុករបស់រដ្ឋ ដែលបានរៀបចំដឹងឮ ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងជំនាញពាក់ពន្ធ័ នៅឆ្នាំ២០១៣ តាំងពីអតីតលោក ពេជ្រ សុឃិន អភិបាលអភិបាលខេត្តឧត្ដរមានជ័យ លោក ហែន បាគង អតីតប្រធានមន្ទីរៀបចំដែនដី លោកហាំង ម៉េង អភិបាលស្រុកបន្ទាយអំពិល និងលោកម៉ៅ មឿន ប្រធានការិយាល័យភូមិបាល ស្រុកបន្ទាយអំពិល និងអតីតមេឃុំអំពិល។

អាជ្ញាធរភូមិជប់គគីខាងលិច បានលួចបង្ហើបថា ដីគម្រោង ផ្សារ សាលារៀន មន្ទីរបក្ស និងមណ្ឌលសុខភាព ពិតជាត្រូវបានអ្នកមាន អំណាច ឃុបឃិតគ្នាលក់ ឲ្យថៅកែកាស៊ីណូ ពិតប្រាកដមែន។ ដោយបានលក់ អស់ទាំងស្រុង តាំងពី កាលពីសម័យលោក សរ ថាវី អតីត អភិបាល ខេត្តឧត្ដរមានជ័យ មកម្លេះ។

ជុំវិញរឿងនេះ ប្រជាពលរដ្ឋ សូមអំពាវនាវ ដល់លោកប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ជួយស្រាវជ្រាវ យកដី គម្រោង របស់រដ្ឋខាងលើ មករក្សាទុក ជាសម្បត្តិរដ្ឋ វិញផង។

លោក វ៉ាតប៉ារ៉ានីន អភិបាលរង ខេត្តឧត្ដរមានជ័យ ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី បានឲ្យអ្នកសារព័ត៌មានដឹងថា លោកមិនដឹងទេ វាកាគ្រប់គ្រង កម្រិតស្រុក ព្រោះវានៅក្នុងស្រុក។

ដោឡែកលោកគឹម គាវិន ប្រធានមន្ទីរៀបចំដែនដី ខេត្តឧត្ដរមានជ័យ ក៏បានប្រាប់អ្នកសារព័ត៌មានថា លោកមិនបានដឹង រឿងទាំងអស់ ខាងលើនោះទេ ព្រោះលោកមកក្រោយគេ។

ចំណែកលោក ហាំង ម៉េង អភិបាលស្រុកបន្ទាយអំពិល បានប្រាប់អ្នកកាសែត នៅខេត្តឧត្តរមានជ័យថា ទីតាំងនោះ ជាដីរបស់ គណបក្ស សម័យ លោក ឆន ជា ប្រធានគណកម្មការ គាត់ជាអ្នករៀបចំ ផ្ទេរផ្ទូ។

អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយ បំភ្លឺពីលោកឧកញ៉ា លឹមហេង បាននៅឡើយទេ ដោយមិនមានលេខទូរសព្ទ ទំនាក់ទំនង ប៉ុន្តែមេការរបស់លោកឧកញ៉ាម្នាក់ បានបញ្ជាក់ថា៖ ខ្ញុំយល់ថាគ្មានរឿងនេះកើតឡើងទេ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,478 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,904,282 នាក់