ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកឈួន ហុក សមាជិក ក្រុមប្រឹក្សា ខេត្តសៀមរាប សម្រេច សម្បទានដី ដល់ពលរដ្ឋ ៤គ្រួសារ នៅខេត្តឧត្ដរមានជ័យ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 11:23 ព្រឹក អ្នកអាន 1007

ខេត្តឧត្តមានជ័យ៖លោក ឈួន ហុក សមាជិក ក្រុមប្រឹក្សា ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៧ខែកញ្ញា ម្សិលមិញ បានសម្រេច សម្បទានផ្ដល់ដី មួយហិកតា ជូនដល់ពលរដ្ឋ រស់នៅភូមិកូនក្រៀល សង្កាត់កូនក្រៀល ក្រុងសំរោងខេត្តឧត្ដរសនជ័យ។ ការសម្រេចផ្ដល់ដីនេះ ដោយ ក្រោយពេលពលរដ្ឋចោទថាលោកបានរំលោភយកដី របស់ពួកគាត់ កាលពីថ្មីៗកន្លងទៅនេះ។

លោកឈួន ហុក បានឲ្យដឹងថា លោកមិនបានរំលោភ យកដី របស់ពលរដ្ឋ ដូចកាចោទប្រកាន់នោះទេ ដីនេះលោកទិញពីឈ្មោះ នេត្រ ឡុន មានតែចំនួនប្រាំហិកតាទេ និងមានលិខិតកាន់កាប់និងប្រើប្រាស់ដឹងឮ ពីអាជ្ញាធរភូមិ ឃុំ ចាប់តាំងពីឆ្នាំ២០០៧ មកម្លេះ។ ប៉ុន្តែប្រជាពលរដ្ឋ មានខិតកាន់កាប់មិនប្រក្រតី ទើបធ្វើនៅឆ្នាំ២០១៣ នៅលើដីកម្មសិទ្ធ របស់គាត់ទៅវិញ។

ក្រោយពីមានការ ជួបជុំគ្នា រវាងប្រជាពលរដ្ឋ អាជ្ញាធរភូមិ កូនក្រៀល និងចៅសង្កាត់ កូនក្រៀល ផ្ទៀងផ្ទាត់ រកឃើញថា លិខិតកាន់កាប់ដីធ្លី របស់ពលរដ្ឋ ទើបធ្វើនៅឆ្នាំ២០១៣។ ចំណែក លិខិតកាន់កាប់ របស់លោកឈួន ហុក ធ្វើនៅឆ្នាំ២០០៧ គឺខុសត្រូវគ្នាមុនក្រោយ រហូតដល់៦ឆ្នាំ។
បើទោះមានករណីបែបនេះក្ដី ក៏លោកឈួន ហុក នៅតែបន្តសម្បទានដី ជូនដល់ពលរដ្ឋ លើសអ្វី ដែលពួកគាត់ ទាមទាចង់បានទៅទៀត។

លោកឈួន ហុក បានបញ្ជាក់ថា លោកអាណិតអាសូរ ដល់ពលរដ្ឋ ក្រីក្រខ្លាំងណាស់ ទោះជាដីរបស់គាត់មានបន្តិចបន្តួច ក៍លោកបែងចែកឲ្យដែរ។
ប្រជាពលរដ្ឋ ខាងលើ មានការសប្បាយរីករាយ និងអំណរអរគុណដល់ លោកឈួន ហុក ព្រមលោកកជំទាវ ដែលមានចិត្តសប្បុរសធម៌ សម្បទានដីជូនដល់ពួកគាត់ ដោយសូមបួងសួង វត្ថុស័ក្តិសិទ្ធិ ក្នុងលោកជួយតាមបីបាច់ថែរក្សា លោកនិងជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី មានសុខភាពល្អ និងជោគជ័យរហូត៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,349 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,904,153 នាក់