ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឃាតកម្ម នៅស្រុកសូទ្រនិគម ខេត្តសៀមរាប ឪពុកមា យកដំបង វាយក្មួយស្រី កំពុងដេកក្នុងអង្រឹង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 03:48 ល្ងាច អ្នកអាន 11497

ខេត្តសៀមរាប៖ជនដៃដល់ម្នាក់ត្រូវបាន នគរបាលចាប់ខ្លួន បានហើយបន្ទាប់ពីបានធ្វើសកម្មភាព យកដំបង ទៅវាយលើ ក្មួយស្រី ដែលកំពុងដេកក្នុងអង្រឹង បណ្ដាលឲ្យស្លាប់។
សមត្ថកិច្ចស្រុកសូទ្រនិគមបានរាយការណ៍ថា ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅចំណុចភូមិដំដែកលើ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ករណីឃាតកម្ម នេះកើតឡើង បង្ករដោយឪពុកមា បង្កើតឈ្មោះរុន រ៉ូន ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ (នៅផ្ទះជាមួយជនរងគ្រោះ)។
សមត្ថកិច្ចបានបន្តថា ជនដៃដល់ បានវាយទៅលើ ជនរងគ្រោះ ដែលកំពុងដេកលើ អង្រឹង មួយដំបង បណ្ដាលឲ្យ ស្លាប់ពេលយកទៅដល់មន្ទីរពេទ្យ។
ជនរងគ្រោះ ឈ្មោះលឹម រ៉ាន្នី ភេទស្រី អាយុ៣៨ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុ។ (ត្រូវជាក្មួយបង្កើតរបស់ជនដៃដល់)។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថាចំពោះ មូលហេតុ ពុំមានបញ្ហាអ្វីនិងគ្នាទេ ប៉ុន្តែជនដៃដល់ មានសតិមិនប្រក្រតី។
ជនខាងលើ ត្រូវបាននគរបាលឃាត់ខ្លួនកំពុងកសាងសំណុំរឿងតាមនីតិវិធី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 85,939 នាក់
ម្សិលមិញ : 93,784 នាក់
សរុប : 83,564,166 នាក់