ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្ដកំពង់ចាម៖ ត្រូវហូបស្អាត ផឹកស្អាត និងរស់នៅ ប្រកបដោយអនាម័យ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 09:52 ព្រឹក អ្នកអាន 319

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ដោយសារទឹកជំនន់។ មានប្រសាសន៍នៅពេលជួបជាមួយ ប្រជាពលរដ្ឋ ផ្ទាល់ លោកបានប្រាប់ថា សូមឲ្យមានការថែទាំសុខភាព គឺត្រូវហូបស្អាតផឹកស្អាត និងរស់នៅប្រកបដោយអនាម័យ។ បើមានជម្ងឺផ្សេងៗ កើតឡើង សូមប្រញាប់ប្រញាល់ បញ្ជូនជនរងគ្រោះជាបន្ទាន់ ទៅកាន់មន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ព្រោះមានក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់សម្រាប់ ធ្វើការ ព្យាបាលភ្លាមៗ យ៉ាងមានប្រសិទ្ធភាពបំផុត។

លោកអ៊ុន ចាន់ដា បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ត្រូវបង្កើត កាប្រុងប្រយ័ត្ន ខ្ពស់ ចំពោះគ្រោះធម្មជាតិ ដោយទឹកជំនន់នេះ ពិសេស ត្រូវប្រុងប្រយ័ត្ន ចំពោះកុមារតូចៗ គឺត្រូវយកចិត្តទុកដាក់ ខ្ពស់ ក្នុងការ ការពារសុវត្ថិភាព និង អប់រំកូនចៅកុំឲ្យលេងទឹក នៅតំបន់ ដែលមានហានិភ័យខ្ពស់។
ជាមួយគ្នា នោះ អាជ្ញាធរ ពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើការណែនាំ និងត្រៀមលក្ខណៈជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ ដែលងាយរងផលប៉ះពាល់ ដោយទឹកជំនន់នេះ។

ការលើកឡើងបែបនេះ នាពេលលោកនិងមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើដំណើរតាម ផ្លូវទឹក ចុះពិនិត្យ ស្ថានភាពទឹកជំនន់ ដែលកំពុងបន្តការ ហក់ឡើង និង ទីទួល សុវត្ថិភាព នៅភូមិកំពង់ឪជ្រឹង ឃុំពង្រ ភូមិកំពង់លើ ឃុំពង់រាប និងភូមិទី៥ ឃុំកោះសូទិន ស្រុកកោះសូទិន នៅព្រឹកថ្ងៃទី៨ខែកញ្ញាម្សិលមិញ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,203 នាក់
ម្សិលមិញ : 86,077 នាក់
សរុប : 83,566,507 នាក់