ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្ត្រីម្នាក់ សម្រាលកូន តាមផ្លូវ ចំថ្ងៃ០៩.០៩.២០១៩

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 02:00 ល្ងាច អ្នកអាន 858

ខេត្តសៀមរាប៖ស្ត្រីម្នាក់ បានសម្រាលកូន នៅតាមផ្លូវ ពេលធ្វើដំណើរ ទៅមន្ទីរពេទ្យ ចំថ្ងៃ០៩.០៩.២០១៩។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរ ស្រុកប្រាសាទបាគង។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង៦និង៣០ព្រឹកថ្ងៃទី០៩ខែកញ្ញានេះ ត្រង់ចំណុចភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប តាមដងផ្លូវជាតិលេខ៦។

នគរបាល ស្រុកប្រាសាទបាគងបានឲ្យដឹងថា ពីរនាក់ប្តីប្រពន្ធ បានជិះម៉ូតូមកពេទ្យគន្ធបុប្ផា តែចៃដន្យឈឺពោះខ្លាំងកើតចេញនៅលើម៉ូតូនិងបង្កការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរ តាមផ្លូវនិងពលរដ្ឋតែម្ដង។

ស្រ្តីខាងលើមានឈ្មោះជូ ហាក់ អាយុ៣៦ឆ្នាំ និងប្តីឈ្មោះ ដាន់ ដុញ អាយុ៤០ឆ្នាំ រស់នៅភូមិសូភី ឃុំកន្ត្រាំង ស្រុកប្រាសាទបាគងខេត្តសៀមរាប។ សម្រាលបានកូនស្រីនេះ ជាកូនទី៥សម្រាប់គ្រួសាររបស់គាត់។ បច្ចុប្បន្នក្រុមគ្រួសារខាងលើត្រូវបានសប្បុរសជន ជួយឧបត្ថម្ភ ជាថវិកាខ្លះ ដើម្បីជួយសម្រួល ដល់ការឆ្លងទន្លេនេះផងដែរ។

អភិបាលស្រុកប្រាសាទបាគង លោកសូរ ប្លាតុង បានឲ្យដឹងថា ស្ត្រីរូបនោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន និងបងប្អូនអ្នកធ្វើដំណើរដូចគ្នា ជួយសម្រាលកូនបានដោយសុវត្ថិភាព។

លោកថាបានចាត់ឲ្យក្រុមការងារ ធ្វើការទំនាក់ទំនង ទៅរថយន្តសង្គ្រោះ ដើម្បីជួយបញ្ជូនស្ត្រីនិងកូនខាងលើ ទៅមណ្ឌលសុខភាពបាគង ដើម្បីពិនិត្យ និងថែទាំ។

លោកសូ ប្លាតុង បន្តថា លោកនឹងក្រុមការងារស្រុក បានទៅសួរសុខទុក្ខ ដល់គ្រួសារនេះ ដល់បណ្ឌលសុខភាព និងបានជួយឧបត្ថម្ភថវិកា១លានរៀល មានម្សៅទឹកដោះគោ កន្សែង ដបទឹកដោះគោ និងសារុងនិងសម្ភារ:ផ្សេងៗ សម្រាប់ជួយសម្រាលនូវការលំបាកនេះ បានមួយចំណែកផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 325 នាក់
ម្សិលមិញ : 86,077 នាក់
សរុប : 83,564,629 នាក់