ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អំពើឃាតកម្ម! ជប៉ុន២នាក់ សារភាពថា ប្លន់យកឡាន ដើម្បីធ្វើជា មធ្យោបាយ ទៅរកលុយតាម កន្លែងប្តូរលុយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 10:27 ព្រឹក អ្នកអាន 1337

ខេត្តសៀមរាប៖ជនដៃដល់ ជាជនជាតិជប៉ុន២នាក់ ក្នុងអំពើប្លន់ដោយអារកសម្លាប់ បានឆ្លើយសារភាពថា ពួកគេប្លន់យកឡានគឺដើម្បី ធ្វើជាមធ្យោបាយ ទៅរកលុយតាមបណ្តា កន្លែងប្តូរលុយ ក្នុងខេត្តសៀមរាប។

នៅក្នុងសវនាការជំនំជម្រះ នារសៀលថ្ងៃទី៩ ខែកញ្ញាម្សិលមិញ នៅក្នុងអាគារនៃសាលាដំបូងខេត្តសៀមរាប ដែលមានលោកអ៊ុ ចាន់ថុល ចៅក្រមជំនំជម្រះ លោកជួន សុបញ្ញា តំណាងអយ្យការ មេធាវីការពារក្តីចុងចោទនិងដើមចោទ ប្រពន្ធសពជនរងគ្រោះ រួមទាំងម្ចាស់គោយន្តកន្ត្រៃផងនោះ ជន ជនជាតិជប៉ុនទាំងពីរនាក់ បានឆ្លើយសារភាពថា ពួកគេមកប្រទេសកម្ពុជា បំណងប្លន់យកឡានដើម្បីធ្វើជាមធ្យោបាយ ជិះដើររកលុយតាមកន្លែងប្តូរលុយ យកទៅសងធនាគារ ឯប្រទេសរបស់ខ្លួន។ត្បិតនៅទីនោះរូបគេធ្វើជាកម្មករសំណង់មិនអាចសងធនាគារបាន។

អង្គសវនាការ ដែលមានការដេញដោលសាកសួរ អស់រយះពេលប្រហែល២ម៉ោង ហើយជន ទាំងពីរនាក់ ឆ្លើយសារភាពថាខ្លួនពិតជាបាន ចាក់និងអារកសម្លាប់ជនរងគ្រោះ បំណងប្លន់យកឡាន។តំណាងអយ្យការ សម្រេចចោទប្រកាន់ជនទាំង២ ពីបទ ឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅភូមិពួកថ្មី ឃុំពួកស្រុកពួក ខេត្តសៀមរាប កាលថ្ងៃទី១៧ខែមីនាឆ្នាំ២០១៩។

ក្រោយពីតំណាងអយ្យការធ្វើការចោទប្រកាន់ ស្ត្រីជាប្រពន្ធសពជនរងគ្រោះ បានសុំប្តឹងទាមទារសំណង១០ម៉ឺនដុល្លារនិងសុំអោយផ្តន្ទាទោសតាមច្បាប់។ចំណែកម្ចាស់គោយន្តកន្ត្រៃនិងអ្នករួមដំណើរម្នាក់ទៀត ប្តឹងទារសំណងក្នុងម្នាក់៥០០០ពាន់ដុល្លារ។ ជាមួយគ្នានោះមេធាវីដើមបណ្តឹង លើកឡើងថា រូបលោកមិនប្តូរចិត្តទេ គឺទារសំណង១០ម៉ឺនដុល្លារដដែល។

ដោយឡែកមេធាវី ការពារក្តីរបស់ចុងចោទលោក ថេង ចំរើន បានសុំអោយអង្គសវនាការ កែបទចោទប្រកាន់ ពីឃាតកម្ម ទៅជាមនុស្សឃាតដោយអចេតនា។ ត្បិតកូនក្តី ធ្វើដោយគ្មានចេតនានោះឡើយ។
នៅរសៀលថ្ងៃដដែល អង្គសវនាការ បានបញ្ចប់ដោយលើកពេលប្រកាសទៅថ្ងៃក្រោយ។

សូមបញ្ជាក់ថា ជនដៃដល់ ទី១ឈ្មោះ ISHIDA REIMON ប្រុសអាយុ២៤ឆ្នាំ។ទី២ឈ្មោះ NAKA RYUJI ប្រុសអាយុ២៤ឆ្នាំ ពួកគេជាជនជាតិជប៉ុន។ កាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០១៩ ពួកគេបានចាក់និងអារកប្លន់សម្លាប់ជនរងគ្រោះជាអ្នករត់តាក់ស៊ី បំណងយកឡាន។ប៉ុន្តែក្រោយប្លន់បានសម្រេចក៏បើកទៅបុកគោយន្តកន្ត្រៃ ហើយត្រូវប៉ូលិសចាប់បានភ្លាមៗតែម្តង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 85,981 នាក់
ម្សិលមិញ : 93,784 នាក់
សរុប : 83,564,208 នាក់