ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកគន់ គីម និងលោកអ៊ុន ចាន់ដា ចុះពិនិត្យស្ថានភាព ទឹកជំនន់ នៅក្រុងកំពង់ចាម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 11:38 ព្រឹក អ្នកអាន 229

ខេត្តកំពង់ចាម៖លោកគន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី៩ខែកញ្ញាម្សិលមិញ រួម ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បាន អញ្ជើញ ចុះពិនិត្យ ឃឿនច្រាំងទន្លេ ការពារទឹកជំនន់ ចូលក្នុង ក្រុងចាប់ ពីចំណុច កំពង់រងចាំ រហូតដល់កំពង់ សាឡាងចាស់ ស្ថិតនៅក្នុង ក្រុងកំពង់ចាម ព្រមទាំង បានពិនិត្យការដាក់ម៉ាស៊ីន អន្តរាគមន៍បូមទឹក ដើម្បី បញ្ចៀស ការលិច ក្នុងក្រុងកំពង់ចាម ផងដែរ។

ថ្នាក់ដឹកនាំក៏ បានពិនិត្យ នៅចំណុចផ្លូវថ្នល់មុខសណ្ឋាគារមេគង្គ ដោយ ទឹកទន្លេបានជ្រាបចូលដក់នៅលើថ្នល់ ដែលប្រការនេះអាជ្ញាធរខេត្ត បានបិទកំណាត់ផ្លូវចំណុចនោះ មិន អនុញ្ញាត ឲ្យយានយន្ត ធន់ធ្ងន់ គ្រប់ប្រភេទ ធ្វើដំណើរជាបណ្ដោះ អាសន្ន។

ពាក់ព័ន្ធទៅនឹង គ្រោះទឹកជំនន់នេះដែរ បណ្តាលឲ្យ អាងហែលទឹកសិប្បនិម្មិត ដ៏ធំ មួយកន្លែង ស្ថិតសង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានដាច់ខ្សែ រសាត់តាមទឹក ទៅទើរជាប់នៅចំណុច គល់ស្ពានកោះប៉ែន ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម នារាត្រី ថ្ងៃទី៩ខែកញ្ញាឆ្នាំ ២០១៩នេះ។
បន្ទាប់ពីទទួលបាន ព័ត៌មាននេះ លោកអ៊ុន ចាន់ដា និងសមត្ថកិច្ច ជំនាញពាក់ព័ន្ធបានបញ្ជាឲ្យកម្លាំងអន្តរាគមន៍ ដើម្បី អូសអាងទឹកនោះ ចេញពីតំបន់កើតហេតុនោះ ជាបន្ទាន់ ។

សូមញ្ជាក់ថា អាងទឹកសិប្បនិម្មិត ខាងលើនេះ មានទំហំ ៦០ម៉ែត្រ គុណនឹងទទឹង ២២ ម៉ែត្រ និងកម្ពស់ ៣ម៉ែត្រ ហើយបានដាច់ដោយសារកម្លាំងទឹកហូរបុក កាលពីវេលា ម៉ោង៧ និង ២០នាទីយប់។

យោងតាម របាយការណ៍ របស់ លោក អ៊ុម វិបុល ប្រធាន មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម បាន បញ្ជាក់ ថាចាប់ គិតត្រឹមព្រឹកថ្ងៃទី១០ខែកញ្ញា ឆ្នាំ ២០១៩នេះ ទឹកទន្លេ មេគង្គ ខេត្តកំពង់ចាម បាន ហក់ ឡើង កម្ពស់ ១៥.៧៣ម៉ែត្រ បេី ប្រៀបធៀប នឹង ថ្ងៃ ម្សិលមិញ កើនឡើង ០.០៩ម៉ែត្រ ដែល ខ្ពស់ ជាង កំរិត ប្រកាស អាសន្ន ១៥.២០ម៉ែត្រ ដោយ ឡែក ឆ្នាំ ២០១៨កន្លងទៅ ទឹក មាន កម្ពស់ ១៤.៨៣ម៉ែត្រ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 85,267 នាក់
ម្សិលមិញ : 93,784 នាក់
សរុប : 83,563,494 នាក់