ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចតេជោ ជំរុញឲ្យ ការធ្វើ ពាណិជ្ជកម្ម ច្រើនបន្ថែមទៀត ក្នុងតំបន់អាស៊ាន ដើម្បីបង្កើតទីផ្សារ ឲ្យកាន់តែ ទូលំទូលាយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 03:22 ល្ងាច អ្នកអាន 403

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បាននជំរុញឲ្យការធ្វើពាណិជ្ជកម្ម ច្រើនបន្ថែមទៀត ក្នុងតំបន់អាស៊ាន ដើម្បីបង្កើតទីផ្សារ យើងឲ្យកាន់តែទូលំទូលាយ ហើយសម្ដេចជំរុញឲ្យ មានការពិនិត្យមើល តើយើងគួរធ្វើអ្វីខ្លះ? ដើម្បីជំរុញឲ្យ ទំហំពាណិជ្ជកម្ម នៃប្រទេសយើងទាំងពីរ កាន់តែមានទំហំធំ ឡើងនាពេលខាងមុខនេះ។

ជាមួយគ្នានោះយើង គប្បីពិនិត្យមើលទៅលើ កិច្ចព្រមព្រៀងខ្លះ ដែលអាចនឹងត្រូវចុះហត្ថលេខា ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការនៅគ្រប់វិស័យ និងជំរុញកិច្ចព្រមព្រៀងដែលមានស្រាប់ផងដែរ ដើម្បីបង្កើននូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ជាដើម។

សម្ដេចតេជោ ក៏បានបន្តទៀតថាទំហំពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ នៅមានកម្រិតនៅឡើយ ដោយមិនទាន់សក្តិសមទៅនឹងសក្តានុពល ដែលប្រទេសទាំងពីរមាននោះទេ។ ដូច្នេះសម្ដេចតេជោ សូមឲ្យមានការជំរុញបន្ថែមទៀត ក្នុងការបង្កើននៅកិច្ចសហប្រតិបត្តិ ការលើវិស័យផ្សេងៗ ជាច្រើនទៀត។

ហើយយើងគួរតែពិនិត្យមើល ទៅលើកិច្ចព្រមព្រៀងថ្មី បន្ថែមទៀតដូចជាកិច្ចព្រមព្រៀង ទៅលើការមិនយកពន្ធត្រួតស៊ីគ្នា និងកិច្ចគាំពារវិនិយោគជាដើម ដែលទាំងអស់នេះ គឺជាកត្តាដែលជំរុញឲ្យអ្នកវិនិយោគ មានការចាប់អារម្មណ៍ខ្លាំង និងមានទំនុកចិត្ត ព្រមទាំងធ្វើឲ្យកិច្ចសហប្រតិបត្តិការ នៃប្រទេសយើងទាំងពីរ កាន់តែមានភាពស្អិតរមួតថែមឡើងទៀត។

បញ្ជាក់នេះនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៩ បានទទួលជួបពិភាក្សាការងារជាមួយលោក ធីត លីន អន (Thit Linn Ohn )ជាឯកអគ្គរដ្ឋទូតមីយ៉ាម៉ាថ្មី នៅប្រចាំកម្ពុជា៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,366 នាក់
ម្សិលមិញ : 60,094 នាក់
សរុប : 87,696,944 នាក់