ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីហ៊ុន សែន៖ កម្ពុជា តែងតែគាំទ្រ ដំណើរការរៀបចំ ការវិលត្រឡប់ នៃជនភៀសខ្លួន មីយ៉ាម៉ា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 03:37 ល្ងាច អ្នកអាន 255

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នាថ្ងៃទី១០ ខែកញ្ញាព្រឹកមិញនេះ បានទទួលជួបពិភាក្សា ការងារជាមួយលោក ធីត លីន អន (Thit Linn Ohn )ជាឯកអគ្គរដ្ឋទូតមីយ៉ាម៉ាថ្មី នៅប្រចាំ កម្ពុជា។

នៅក្នុងកិច្ចពិភាក្សានោះផង ដែរសនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍លើកឡើង អំពីបញ្ហាជនភៀសខ្លួន នៅតំបន់រដ្ឋការខាញ របស់មីយ៉ាម៉ា ដែលកន្លងមកកម្ពុជា ក៏ធ្លាប់មានបទពិសោធន៍ ក្នុងការរៀបចំការ ធ្វើមាតុភូមិនិវត្តន៍ របស់ជនភៀសខ្លួនខ្មែរ យើងដែលបានរស់នៅ លើទឹកដីថៃ ប្រមាណជាង៣០ម៉ឺននាក់ ឲ្យត្រឡប់មកមាតុប្រទេសវិញ នៅពេលដែលប្រទេសយើង មានដំណោះស្រាយ នយោបាយ នឹងទទួលបាននូវសុខសន្តិភាព។

នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ហើយបទពិសោធន៍នេះ ត្រូវប្រើប្រាស់ពេលវេលា និងការរៀបចំត្រឹមត្រូវដោយមានការរៀប ចំជាផ្ទះសម្បែង ដីធ្លីសម្រាប់ឲ្យពួកគាត់វិលមក ហើយមានទំនុកចិត្ត ដោយគ្មានការភ័យខ្លាចបញ្ហាទាំងអស់ ហើយរដ្ឋាភិបាលកម្ពុជា តែងតែគាំទ្រដំណើរការ រៀបចំការវិលត្រឡប់ នៃជនភៀសខ្លួនមីយ៉ាម៉ា ផងដែរ។

ឯកអគ្គរដ្ឋទូត មីយ៉ាន់ម៉ា ក៏បានអរគុណ នាយករដ្ឋមន្ត្រី ដែលបានផ្ដល់នូវអនុសាសន៍ និងការឆ្លើយតបដ៏កក់ក្តី ដូចជាការចែករំលែកបទពិសោធន៍។ ហើយលោក នឹងជំរុញឲ្យមានការរៀបចំនូវការ ប្រារព្ធខួបលើកទី៦៥ ឆ្នាំនៃទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ និងប្ដេជ្ញាខិតខំយកចិត្តទុកដាក់ ជំរុញកិច្ចសហប្រតិបត្តិការ នានា បន្ថែមទៀត ជាពិសេស លើការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ការហោះហើរត្រង់ ការផ្លាស់ប្តូការសិក្សា របស់និស្សិត ក៏ដូចជាប្រជាជន និងប្រជាជនផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 85,822 នាក់
ម្សិលមិញ : 93,784 នាក់
សរុប : 83,564,049 នាក់