ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកអ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំ ស្តីពីការពិគ្រោះយោបល់ សេចក្ដីព្រាងផែនការ អភិវឌ្ឍន៍ខេត្តកំពង់ចាម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 06:03 ល្ងាច អ្នកអាន 331

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិគ្រោះយោបល់របស់គណៈកម្មាធិការ សម្របសម្រួល បច្ចេកទេស លើសេចក្ដី ព្រាងផែនការអភិវឌ្ឍន៍ខេត្ត (ឆ្នាំ ២០០០-២០២០) ដើម្បីប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងត្រួតពិនិត្យមើលលើការពិពណ៌នា ពីស្ថានភាពបច្ចុប្បន្នរបស់រដ្ឋបាលខេត្ត តារាងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត តារាងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន រយៈពេល៥ឆ្នាំ តារាងក្របខ័ណ្ឌតាមដានត្រួតពិនិត្យ និងវាយតម្លៃតាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត ដែលបានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ចាម។
កិច្ចប្រជុំនេះ បានធ្វើឡើង នារសៀលថ្ងៃទី១០ខែកញ្ញានេះ នៅ មន្ទីរផែនការ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីអភិបាលរង មន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្តនិង អភិបាល អភិបាលរង ក្រុង ស្រុកទាំង១០ផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 87,064 នាក់
ម្សិលមិញ : 83,644 នាក់
សរុប : 86,073,051 នាក់