ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋបាល សាលាស្រុកអង្គរធំ ចេញពីផឹកស៊ី បើកឡានបុក ម៉ូតូបណ្ដាលឲ្យស្លាប់ពីរនាក់ នៅកន្លែងកើតហេតុ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 02:47 ល្ងាច អ្នកអាន 3204

ខេត្តសៀមរាប៖បុរសពីរនាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយសាររថយន្តបុកចំពេញទំហឹង ខណះកំពុងបើកម៉ូតូជិះឌុបគ្នា។
យោងតាមប្រភពបានទម្លាយថា អ្នកបើកបររថយន្តត្រូវបានគេស្គាល់ឈ្មោះថា ខាន ម៉ាង ជានាយករដ្ឋបាល នៅសាលាស្រុកអង្គរធំ ។ មុនពេលកើតជនបង្កបានជួបជុំមិត្តភក្តិស៊ីផឹក អាចដល់ស្រវឹង ទើបបើកបររថយន្ត ចេញមកក៏បង្ក ជាគ្រោះថ្នាក់បែបនេះ។

មន្ត្រីនគរបាលស្រុកអង្គរធំ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្ក ឡើងរវាងរថយន្ត ម៉ាក់អ៊ីស៊ុយស៊ុយ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ សៀមរាប២A៨៧៥៤ បើកបរទិសដៅពីជើង ទៅត្បូង បានបុកនឹងម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខសៀមរាប១X ២៤៥៣ ដែលជិះឌុកគ្នា២នាក់ មានទិសដៅពីត្បូង ទៅជើង ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។

មន្ត្រីបានបញ្ជាក់ថា ក្នុងករណីនេះ បណ្ដាលឲ្យអ្នកបើកបរម៉ូតូនិងអ្នកជិះពីក្រោយស្លាប់ ឈ្មោះឈិន វន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងឈ្មោះ ភិន រ៉េ ភេទប្រុស២៣នៅភូមិឃុំជាមួយគ្នាខាងលើ។

ក្រោយពីកើតហេតុ នគរបាល បានចុះទៅដល់ពិនិត្យ និងធ្វើការវាស់វែង ធ្វើកំណត់ហេតុដកហូតវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីអនុវត្តនីតិវិធីបន្ត។

បើតាមមន្ត្រីថា មូលហេតុគ្រោះថ្នាក់នេះ បណ្តាមកពីរថយន្តបើកបរ ក្នុងល្បឿនលឿន ហើយមិនប្រកាន់ស្តាំ។ ចំណែកសាកសព ប្រគល់ឲ្យទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ អង្គភាពបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ មិនអាចទាក់ទង លោកខាន ម៉ាង ជានាយករដ្ឋបាល នៅសាលាស្រុកអង្គរធំ ដើម្បីបំភ្លឺ បាននៅឡើយទេ ជុំវិញករណីនេះ ដោយមិនមានលេខទូរសព្ទ។

គួបញ្ជាក់ថាហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង២០ និង១៧នាទី យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៩ នៅត្រង់ចំណុចខាងជើងផ្លូវចុះភូមិភ្លង់ ចំងាយប្រហែល២០០ម៉ែត្រ លើផ្លូវក្រាលកៅស៊ូ ស្ថិតនៅក្នុងភូមិភ្លុង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 87,127 នាក់
ម្សិលមិញ : 83,644 នាក់
សរុប : 86,073,114 នាក់