ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន នឹងអញ្ជើញ បើកសន្និសីទ កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការងារ ប្រទេស CLMTV នៅខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 03:41 ល្ងាច អ្នកអាន 405

ភ្នំពេញ៖កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការងារ លើកទី៥ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ក្រោយប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេស CLMTV» នៅថ្ងៃទី១៦-១៧ ខែកញ្ញាខាងមុខនេះ នាខេត្តសៀមរាប-អង្គរ។

នេះបើតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ។ ក្រសួងបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសន្និសីទ ថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

គោលបំណងដ៏ចំបងរបស់សន្និសីទ គឺដើម្បីពិភាក្សាស្វែងរកក្របខ័ណ្ឌរួមមួយ ពាក់ព័ន្ធនឹងការធ្វើចល័តភាពរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងប្រទេស CLMTV ដូចជា៖
* លើកកម្ពស់បន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការលើវិស័យការងារ ក្នុងប្រទេស CLMTV
* ជំរុញឲ្យមានការបន្តការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងចំណោមប្រទេស CLMTV ពាក់ព័ន្ធនឹងការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ជាពិសេសចល័តភាព នៃរបបសន្តិសុខសង្គម
* ពិភាក្សាឲ្យមានការឯកភាពគ្នាលើយន្តការរួមមួយ ដើម្បីឈានទៅកំណត់អំពីការអនុវត្តចល័តភាព នៃរបបសន្តិសុខសង្គមនាពេលអនាគត
* ធ្វើការឆ្ពោះទៅកាន់ការរៀបចំក្របខ័ណ្ឌរួមមួយ សម្រាប់ប្រទេស CLMTV ស្តីពីចល័តភាពនៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 86,014 នាក់
ម្សិលមិញ : 93,784 នាក់
សរុប : 83,564,241 នាក់