ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកអភិបាល ស្រុកប្រាសាទបាគង យកអំណោយ កាកបាទក្រហម ផ្ដល់ជូនស្ត្រី ដែលសម្រាលកូន តាមផ្លូវ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 03:55 ល្ងាច អ្នកអាន 474

ខេត្តសៀមរាប៖លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង នៅថ្ងៃទី១១ខែកញ្ញាព្រឹកមិញ តំណាងលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជា ខេត្តសៀមរាប បានអព្ជើាញជួបសួរសុខទុក្ខនិងនាំយកអំណោយនិងថវិកាមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ផ្តល់ជូនលោកស្រី ជូ ហាក់ អាយុ ៣៦ឆ្នាំ ដែលបានសម្រាលកូនតាមផ្លូវ។

អំណោយមនុស្សធម៌និងថវិកាបានផ្តល់ជូនរួមមាន ៖ ទឹកដោះគោ ៥កំប៉ុង ទឹកសុទ្ធ២កេស មី ២កេស មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ ត្រីខ១យួរ កំសៀវ១ ស្កសរ ០.៥ គក្រ និងថវិកា ២លានរៀល ។

សូមបញ្ជាក់ថា លោកស្រី ជូ ហាក់ បានឆ្លងទន្លេតាមផ្លូវនៅព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចស្ពានក្អែក ស្ថិតនៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ត្រូវបានក្រុមការងាររដ្ឋបាលស្រុកនិងរថយន្ត Ambulance មណ្ឌលសុខភាបាគងដឹកមកសម្រាកនៅមណ្ឌលសុខភាពបាគង។ លោកស្រីមានប្តីឈ្មោះ ដាន់ ដុញ អាយុ ៤០ឆ្នាំ រស់នៅភូមិភូមិសូភី ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ លោកស្រីមានកូនចំនួន ៥នាក់ ប្រុស៤ ស្រី១ (កូនស្រីដែលទើបកើត)៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 87,460 នាក់
ម្សិលមិញ : 83,644 នាក់
សរុប : 86,073,447 នាក់