ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាព ទឹកជំនន់ និងសួរសុខទុក្ខ ប្រជាពលរដ្ឋ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 04:52 ល្ងាច អ្នកអាន 207

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជាមួយមន្ត្រីអង្គភាព ពាក់ព័ន្ធ ជុំវិញខេត្តនិងអាជ្ញាធរមូលដ្ឋាន នៅព្រឹកមិញនេះ បានអញ្ជើញ ចុះពិនិត្យស្ថានភាព ទឹកជន់លិច កំណាត់ផ្លូវលេខ៧១C (២២២ចាស់) ស្រុកស្ទឹងត្រង់ -ស្រុកចំការលើ ដែលទឹកហូរលិចផ្លូវចំនួន០៤កន្លែង ពីចំណុចទំនប់ត្រួយជន្លុះទៅដល់ចំណុចទួលពោធិ៍ ភូមិទួលពោធិ៍ ឃុំព្រែកកក់។ អភិបាលខេត្តក៏បានបន្តដំណើរចុះ ពិនិត្យការដ្ឋានជួសជុលស្ពានដីលើទួលរកា ដែលរងការបាក់សសរទ្រស្ពានមួយ កន្លែង នៅភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ផងដែរ។
អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរ កងកម្លាំងសមត្តកិច្ច ត្រូវទប់ស្កាត់ រថយន្តធន់ធ្ងន់មិនឲ្យ ធ្វើចរាចរណ៍ ឆ្លងកាត់លើកំណាត់ផ្លូវដែលទឹកជន់លិចនោះឡើយ ។

នារសៀលថ្ងៃនេះដែរ អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលទទួលរងគ្រោះ ដោយគ្រោះទឹកជំនន់ ដែល បានជម្លាសពួកគាត់ និងសត្វ ពាហនៈ មកស្នាក់ នៅលើទទួលសុវត្តិភាព ស្ថិតនៅក្នុងភូមិ កំពង់សំណាញ់ ឃុំមាន ស្រុកព្រៃឈ សរុប ១២២ គ្រួសារ ស្មើនឹង ៥២៣ នាក់ ។

អភិបាលខេត្តប្រាប់ ដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារទ្រព្យសម្បត្តិ សុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។ ក្នុងករណីមានបញ្ហាសូមទំនាក់ទំនងមកអាជ្ញាធរ សមត្ថកិច្ចដើម្បីអន្តរាគមន៍ សង្រ្គោះបានទាន់ពេលវេលា។

យោងតាម របាយការណ៍ របស់លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា ចាប់គិតត្រឹមព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩នេះ ទឹកទន្លេមេគង្គ ខេត្តកំពង់ចាម បានហក់ឡើងកម្ពស់១៥.៧៥ម៉ែត្រ បើប្រៀបធៀបនឹងថ្ងៃម្សិលមិញ កើនឡើង ០.០២ម៉ែត្រ ដែលខ្ពស់ជាងកំរិត ប្រកាសអាសន្ន ១៥.២០ម៉ែត្រ ដោយឡែកឆ្នាំ២០១៨កន្លងទៅទឹកមានកម្ពស់១៤.៦៦ម៉ែត្រ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 23,641 នាក់
ម្សិលមិញ : 86,077 នាក់
សរុប : 83,587,945 នាក់