ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មនុស្ស៣នាក់រងរបួស ដោយសារដើមឈើ នៅមាត់ស្ទឹងសៀមរាប រលំសង្កត់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 01:33 ល្ងាច អ្នកអាន 1252

ខេត្តសៀមរាប៖យ៉ាងហោចណាស់ មានមនុស្សចំនួន៣នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារដើមឈើ នៅមាត់ស្ទឹងសៀមរាប រលំសង្កត់ ខណៈមេឃកំពុងភ្លៀងលាយឡំនិងខ្យល់ នៅល្ងាចថ្ងៃទី១១ខែកញ្ញាម្សិលមិញ។

ហេតុការនេះ ស្ថិតនៅចំណុច ជិតគល់ស្ពានថ្ម ទល់មុខវត្ត ព្រះឥន្ទកោសា ហៅ(វត្តកណ្តាល) ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។
នគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាម បានប្រាប់ឲ្យដឹងថា ករណីដើមឈើ រលំ សង្កត់ មកលើអ្នកធ្វើដំណើរ ជិះម៉ូតូនោះ បណ្តាលឱ្យរបួសធ្ងន់ ស្រាល ប្រុស ស្រី ចំនួន៣នាក់ នៅតាមបណ្តោយផ្លូវពីខាងលិចស្ទឹងសៀមរាប។ ភ្លាមៗនោះត្រូវបានកម្លាំងរបស់ប្រជាការពារនិងសមត្ថកិច្ចព្រមទាំងបងប្អូនប្រជាពលរដ្ឋបាននាំគ្នា ជួយសម្រួលចរាចរណ៍ និង កាត់ដើមឈើនោះចេញពីផ្លូវ ព្រមទាំងយកមនុស្សទៅសង្គ្រោះ។

ជនរងគ្រោះ ទី១ឈ្មោះ ម៉ៅ វណ្ណារ៉ា ភេទប្រុស អាយុ១៦ ឆ្នាំ សិស្សទី៩មានទីលំនៅភូមិ រហាល សង្កាត់នគរធំ ក្រុងសៀមរាប , របួសជើងខាងស្តាំ រយៈ កំភួនជើង និង ខូចខាតម៉ូតូ១គ្រឿងម៉ាកហុងដា C១២៥ពណ៌ ខ្មៅ សេរី២០១០ទី ២ឈ្មោះ លឹម កិន្និដ្ឋា ភេទស្រី អាយុ ប្រហែល៣៣ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប របួសស្រាល ឈឺកញ្ចឹងក នឹង ឈឺក ជើងស្តាំ (កំពុងសំរាកព្យាបាល។ និងជនរងគ្រោះ ទី៣ភេទស្រី អាយុប្រហែល៤០ឆ្នាំ របួសស្រាល មិនទាន់ស្គាល់ ទីលំនៅ ខូចខាតម៉ូតូ ១ គ្រឿង ម៉ាកហុងដា សេ១២៥ពណ៌ខ្មៅ សេរី២០១០ស្លាកលេខ ពោធិ៍សាត់១C២១០៦។

ជនរងគ្រោះ ប្រុសស្រី ទាំង៣នាក់ ក្នុងនោះមាន២នាក់ ប្រុសស្រី បានវិលត្រឡប់ទៅផ្ទះវិញ នៅថ្ងៃកើតហេតុ ចំណែកជនរងគ្រោះ ដែលរបួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។

ចំណែកម៉ូតូចំនួន១គ្រឿង ដែលបានផ្ញើគេនៅជិតកន្លែងកើតហេតុ មិនដឹងម្ចាស់ទៅទីណាទេ ដូច្នេះ នគរបាលប៉ុស្តិ៍ បានយកមកទុក នៅប៉ុស្តិ៍ស្លក្រាម ម៉ូតូម៉ាកC១២៥ពណ៌ខ្មៅ សេរី២០០៤ កំពុងស្វែងរកម្ចាស់ ដើម្បីឱ្យមកទទួល៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,259 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,904,063 នាក់