ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ចុះចែកអំណោយ ជូនប្រជាពលរដ្ឋ រងគ្រោះ ដោយទឹកជំនន់ នៅស្រុកស្រីសន្ធរ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 02:45 ល្ងាច អ្នកអាន 149

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នេះ និងមន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ សង្គ្រោះបន្ទាន់ចែកជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ហើយបានរុះរើផ្ទះ ៣៣គ្រួសារ បច្ចុប្បន្ននេះ នៅស្រុកស្រីសន្ធរ ។

សូមបញ្ជាក់ថា ក្នុងចំណោមឃុំទាំង ១៤ នៃស្រុកស្រីសន្ធរ មានឃុំចំនួន ៩ ហើយបានទទួលរងនូវផលប៉ះពាល់ដោយសារទឹកជន់លិច ។ ដោយឡែក ប្រជាពលរដ្ឋប្រឈមនឹងរុះរើផ្ទះ ដោយសារការស្រុតច្រាំង មានប្រមាណជាង ១០០គ្រួសារ ក្នុងនោះពលរដ្ឋ ៣៣គ្រួសារ នៅឃុំចំនួន២ គឺឃុំកោះអណ្ដែត និងឃុំឬស្សីស្រុក បានរុះរើលំនៅដ្ឋាន ។

នាឱកាសនោះ លោកអ៊ុន ចាន់ដា បានផ្ដល់នូវអំណោយ ប្រជាពលរដ្ឋទាំង ៣៣គ្រួសារ ក្នុង ១គ្រួសារ តង់ ១ និងថវិកា ២០ម៉ឺនរៀល ដើម្បី ដោះស្រាយការរុញរើលំនៅដ្ឋាន ផងដែរ ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,451 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,904,255 នាក់