ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នគរបាលក្រុងសៀមរាប ចាប់ចោរម្នាក់ លួចលុយជិត៣ម៉ឺន$ ដកហូត រថយន្តសេរីទំនើប មួយគ្រឿង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 07:00 ល្ងាច អ្នកអាន 6111

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ និងរថយន្តសេរីទំនើបមួយគ្រឿង ត្រូវបាននគរបាល ក្រុងសៀមរាប ចាប់ខ្លួន ក្រោយធ្វើសកម្មភាព លួចលុយពីប្រជាពលរដ្ឋ បានសម្រេចជិត៣ម៉ឺនដុល្លារ។

ការចាប់ខ្លួនធ្វើនៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩ ខណះជនសង្ស័យបើករថយន្តទៅឈប់ នៅខាងមុខសណ្ឋាគារ តាន់កង ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកវរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ អធិការរងផែនព្រហ្មទណ្ឌក្រុងសៀមរាប បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ តែល ផាន់នី ហៅនី ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាព ប្រព្រឹត្តប្រាកដមែន។ ចំណែកឯ ទ្រព្យសម្បត្តិ និងលុយ ដែលលួចបាន យកទៅលក់ដើរចាយអស់។ វត្ថុតាងដកហូតបានរថយន្តមួយគ្រឿង ម៉ាកហាយឡិនដ័រ ព៌ណទឹកប្រាក់ ពាក់ផ្លាលលេខ ភ្នំពេញ១AS៧៤២៨។

លោកអធិការរងបន្តថាការចាប់ខ្លួនជនខាងលើ យោងតាមពាក្យបណ្តឹង ពីជនរងគ្រោះ។ ជនរងគ្រោះ មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្ន សង្កាត់សៀមរាប ក្រុងសៀមរាប។

សូមរម្លឹកថាកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង៣០នាទីកន្លងទៅ នៅចំណុច ក្នុងក្រុមទី៣ ភូមិពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។ ជនរងគ្រោះបានបាត់បង់លុយ និងទ្រព្យសម្បត្តិ គិតជាទឹកប្រាក់សរុបជិត៣ម៉ឺនដុល្លារ។

បើតាមលោកវរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ បានបញ្ជាក់ថា ប្រតិបត្តិការ ទទួលបានជោគជ័យនេះ ដោយមានការណែនាំ ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាប និង ក្រោមកិច្ចសហការណ៍ដឹកនាំផ្ទាល់ពីលោកឧត្តមសេនីត្រី ភឹង ចិន្តារ៉េត ស្នងការរង និងលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប ដោយ មានការសម្រប សម្រួលពីលោកកើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានរៀបចំកសាង សំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាម ផ្លូវច្បាប់ នារសៀលនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,316 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,904,120 នាក់