ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្រុងសៀមរាប ក្រៅពីល្បី ផ្លូវខូច មកល្បីទឹកលិចម្ដង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 12:13 ល្ងាច អ្នកអាន 3793

ខេត្តសៀមរាប៖នៅក្រុងសៀមរាប មួយរយ:ចុងក្រោយមកនេះ ក្រៅពីល្បីល្បាញ រឿងផ្លូវរងការខូចខាត ជាច្រើន កន្លែងយ៉ាងធ្ងន់ធ្ងរនោះ ឥលូវមកល្បី រឿងទឹកលិចផ្លូវម្ដង បន្ទាប់ពីមានភ្លៀងធ្លាក់ កាលពីរាត្រីយប់មិញ។

នៅតាមបណ្ដាញសង្គម ហ្វេសប៊ុក មានការបង្ហោះរូបភាព ទឹកលិចផ្លូវ ទឹកលិចចូលផ្ទះ នៅក្រុងសៀមរាប នៃតំបន់ខ្លះៗ។
ប្រជាពលរដ្ឋ បានឲ្យដឹងថាក្រោយពីមានភ្លៀងធ្លាក់ មួយមេយ៉ាងធំ នៅកណ្ដាលអាធ្រាត នាយប់ថ្ងៃទី១៤ខែ កញ្ញាឆ្នាំ២០១៩នេះ បណ្ដាលឲ្យបណ្ដារផ្លូវលំ និងកំណាត់ផ្លូវក្នុងក្រុងសៀមរាប មួយចំនួន បានរងការជន់លិចផ្លូវយ៉ាងកំហុក។

ប្រជាពលរដ្ន បានលើកឡើងថា កក្ដារដែលធ្វើឲ្យកំណាត់ផ្លូវមួយចំនួន បានលិចលង់នោះ គឺបណ្ដាលមកពីតំបន់នោះ មានសណ្ឋានដីផ្លូវទាប ជាងដីផ្ទះ ដោយកន្លែងៗ។ គួបផ្សំនិងការសាងសងសំណង់រឹង ដោយមិនគិតពីប្រព័ន្ធលូបង្ហូរទឹក។ ហើយផ្លូវមួយចំនួន ទាបដូចប្រឡាយទៅវិញ។ ថែមទាំងធ្វើសំណង់ មានលក្ខណ: ប្រជែងយកខ្ពស់រៀងៗ ខ្លួនដោយខ្វះ មន្រ្ដីណែនាំ ឬមិនសូវមានការ យកចិត្តទុកដាក់ ពីអាជ្ញាធរចេះ
តែ បណ្ដែត បណ្ដោយ ឲ្យសំណង់ មួយចំនួន មានលក្ខណ:អាណាធិបតេយ្យ និងពលរដ្ឋខ្លះ ធ្វើទាំងបំពាន មិនចូលរួមដើម្បីសង្គមឲ្យបានល្អ។

គួបញ្ជាក់ថានៅក្រុងសៀមរាប ផ្លូវមួយចំនួន ឲ្យតែមានភ្លៀងធ្លាក់រាងយូ បន្តិច តែងតែរងការលិចលង់ តាំងពីអាណត្តិមុនៗមកម្លេះ។
អង្គភាពបណ្ដាញសារព័ត៌មាន (សៀមរាបប៉ុស្ដិ៍) មិនទាន់ទទួលបានការបកស្រាយបំភ្លឺពី មន្ទីរសារធារណការខេត្តនិងដឹកជញ្ជូនខេត្តសៀមរាប បាននៅឡើយទេ ជុំវិញបាតុភាពលិចលង់ផ្លូវនោះ។

ប៉ុន្តែ លោកគី វិរិន្ទ មន្ទីរសារធារណការខេត្ត និងដឹកជញ្ជូនខេត្តសៀមរាប កាលពីពេលថ្មីៗនេះ បានលើកឡើងថា ផ្លូវនៅក្រុងសៀមរាប ទាំងអស់ មានជាង៥០០គីឡូម៉ែត្រ ប៉ុន្តែផ្លូវទាំងនោះ មានប្រព័ន្ទលូ បង្ហូរទឹក តែជាង២០ភាគរយ តែប៉ុណ្ណោះ។ ទោះយ៉ាងណាគេសង្កេតឃើញ ផ្លូវខ្លះនៅក្រុងសៀមរាប កំពុងដំណើរការ ដាក់ប្រព័ន្ធលូផងដែរ សង្ឃឹមថាថ្ងៃខាងមុខ នឹងមានលក្ខណ:ល្អប្រសើរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 34,885 នាក់
ម្សិលមិញ : 91,969 នាក់
សរុប : 84,090,789 នាក់