ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ទីបំផុត រដ្ឋមន្ត្រីជា សុផារ៉ា ដកតំណែង ប្រធានមន្ទីរសុរិយោដី ខេត្តបន្ទាយមានជ័យ បន្ទាប់ពីធ្លាយ រឿងអាស្រូវ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 03:01 ល្ងាច អ្នកអាន 1822

ភ្នំពេញ៖នៅទីបំផុត លោកប្រាក់ ប៉ូលី ប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ត្រូវបាន លោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរ រូបនីយកម្មនិង សំណង់ ដកតំណែង ហើយបន្ទាប់ពីបែកធ្លាយរឿងអាស្រូវ ជាច្រើន។

ប៉ុន្តែគេហទំព័រកាសែត រស្មី កម្ពុជា បានចេញផ្សាយថា លោកប្រាក់ ប៉ូលី លាលែងពីតំណែងដោយការលាលែងនេះ បន្ទាប់ពីផ្ទុះរឿងអាស្រូវពុករលួយ។ ការលាលែងពីតំណែងនេះ ដោយសារតែមិនចង់មានវាសនា ដូចប្រធានប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តពោធិសាត់ និងបក្ខពួកដែលត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ចាប់កាលពីពេលកន្លងមកនេះ។

ប្រភពព័ត៌មានបានឱ្យដឹងថា លោកប្រាក់ ប៉ូលី ត្រូវបានលាលែងពីតំណែង ហើយឡើងតួនាទីខ្ពស់ជាងនេះទៅទៀត ។ មិនគួរណា បុគ្គលប្រាក់ ប៉ូលី ដែលពោរពេញ ទៅដោយរឿងអាស្រូវ ចេញប័ណ្ណកម្មសិទ្ធិ មិនត្រួតពិនិត្យចុះលេខចុះគល់បញ្ជី ឱ្យបានត្រឹមត្រូវ បង្កហេតុឱ្យមានភាពរញ៉េរញ៉ៃ ក្នុងខេត្តនិងក្រុងប៉ោយប៉ែត។ មិនទាន់ទាំងបានដោះស្រាយចប់សព្វ គ្រប់ផង ស្រាប់តែលាលែង ពីតំណែងរួចឡើងឋានៈ តួនាទីធំជាងមុននោះទេ។

តាមប្រភពបានបន្តថា បើសិនពិតប្រាកដដូច្នោះមែននោះ មិនដឹងជាមានប្រជាពលរដ្ឋ ប៉ុន្មានរយគ្រួសារទេ ដែលត្រូវឈឺចាប់ ដោយសារលោកប្រាក់ ប៉ូលី។ ទោះជាយ៉ាងណា ថ្នាក់ដឹកនាំខេត្ត គួរតែត្រូវដោះស្រាយ រកយុត្តិធម៌ឱ្យបានសមរម្យ ជូនប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ ពីរឿងបញ្ហាវិវាទដីធ្លី។

ដែលកំពុងតែកើកម្ដៅក្តៅគគុក ដូចរាល់ថ្ងៃនេះ នៅភូមិព្រៃព្រិច និងភូមិសាមគ្គីមានជ័យ សង្កាត់និង ក្រុងប៉ោយប៉ែត សំណូមពរពីប្រជាពលរដ្ឋ ទាំងមូល ក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសគឺនៅក្រុងប៉ោយប៉ែត សុំរាជរដ្ឋាភិបាលមេត្តាជួយដោះស្រាយបញ្ហា ទំនាស់ដីធ្លី នៅក្រុងប៉ោយប៉ែត ក៏ដូចជានៅក្នុង ខេត្តបន្ទាមានជ័យ ឱ្យបានចប់សព្វគ្រប់ក្នុងពេលឆាប់ៗនេះផង។

ទាក់ទងរឿង លោកប្រាក់ ប៉ូលី គឺលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបង្កើតក្រុមការងារចុះធ្វើ អធិការ កិច្ច លើលោក ប្រាក់ ប៉ូលី ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងនិងសូរិយោដីខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីផ្ទុះរឿងអាស្រូវ ជាច្រើននៅមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដី ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំ របស់លោកប្រាក់ ប៉ូលី នៅថ្ងៃទី ៣០ខែកក្ដដាឆ្នាំ២០១៩កន្លងទៅក្រសួង រៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានចេញសេចក្ដីសម្រេច។បង្កើតក្រុមការងារចុះធ្វើអធិការកិច្ច នៅមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តបន្ទាយមានជ័យមានសមាជិក៩រូប។

ករណីខាងលើនេះ អ្នកសារព័ត៌មាន បានសុំជួបលោកប្រាក់ ប៉ូលី ដើម្បីសុំការបញ្ជាក់។ប៉ុន្តែលោកប្រាក់ ប៉ូលី មិនបានធ្វើអត្ថាធិប្បាយទេ។ ទោះបីយ៉ាងណាសារព័ត៌មាននឹងព្យាយាមសុំសេចក្តីបំភ្លឺ ពីសាម៉ីបុគ្គល ក្នុងវិជ្ជាជីវៈចុះផ្សាយនៅលេខក្រោយៗទៀត។

អង្គភាពបណ្ដាញសារព័ត៌មាន (សៀមរាបប៉ុស្ដិ៍) មិនទាន់ទទួលបានការបកស្រាយ ពីលោកសេង ឡូត
អ្នកនាំពាក្យ របស់ក្រសួង រៀបចំដែនដីនគររូបនីយកម្មនិងសំណង់ បាននៅឡើយទេ នារសៀលថ្ងៃនេះ។

ពាក់ព័ន្ធករណីនេះ ក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ បានចេញសេចក្ដីប្រកាសមួយ នៅថ្ងៃទី១៣ខែកញ្ញាម្សិលមិញ ស្នើឲ្យអភិបាល ខេត្តបន្ទាយមានជ័យ រៀបចំកន្លែងផ្ទេរភារកិច្ច ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងនិងសូរិយោដីខេត្តបន្ទាយមានជ័យ។ ដោយសេចក្ដីនោះ បានបញ្ជាក់ថានឹងប្រកាសតំណែង ប្រធានថ្មី នៅព្រឹកថ្ងៃទី១៧ខែកញ្ញានេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,506 នាក់
ម្សិលមិញ : 91,969 នាក់
សរុប : 84,088,410 នាក់