ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកយឹម ឆៃលី និងអាជ្ញាធរខេត្តកំពង់ចាម អញ្ជើញចូលរួម កាន់បិណ្ឌវេនទី១ នៅវត្តបទុមរតន:ដីដុះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 03:38 ល្ងាច អ្នកអាន 407

ខេត្តកំពង់ចាម៖លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និង ជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម និងលោកជំទាវញូង ចរិយា ភរិយា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំង ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទ ជិតឆ្ងាយ នៅព្រឹកមិញ បាន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ ព្រមទាំង បាននាំយកគ្រឿង ឧបភោគ បរិភោគ ចង្ហាន់ ជាច្រើន មុខវេរ ប្រគេន ដល់ ព្រះសង្ឃ ដែលគង់ ចាំព្រះ វស្សាអស់ កាលត្រីមាស នៅវត្តបទុមរតន:ដីដុះ ស្ថិតនៅ ក្នុងសង្កាត់ វាលវង់ ក្រុងកំពង់ចាម ដើម្បី ឧទ្ទិស កុសល ផលបុណ្យ ជូនទៅដល់បុព្វការីជន ទាំងអស់ ដែលបានចាកឋានទៅកាន់លោកខាងមុខកុំបីឃ្លៀងឃ្លាតឡើយ។

គួបញ្ជាក់ថាប្រជាពលរដ្ឋខ្មែរ នាំគ្នាប្រារព្ធពិធីបុណ្យនេះ មិនដែល អាក់ខាន ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មាន រយៈ ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 ... និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ"។ បុណ្យ ភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែប ព្រះពុទ្ធសាសនា។

ជារៀងរាល់ ឆ្នាំ នៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅសាច់ញាតិ សន្ដាន ទាំងអស់ ទោះ នៅទីជិតឬ ទីឆ្ងាយ តែងតែ ធ្វើដំណើរ ទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ ដើម្បីរៀបចំម្ហូប អាហារ បាយសម្ល ចង្ហាន់ យកទៅ ប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 30,376 នាក់
ម្សិលមិញ : 60,094 នាក់
សរុប : 87,695,954 នាក់