ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ភរិយា លោកហ៊ុន ម៉ាណែត ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ ពិនិត្យ ព្យាបាល ពលរដ្ឋ ជាង​២ពាន់នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 08:17 ល្ងាច អ្នកអាន 923

ខេត្តសៀមរាប៖លោកជំទាវ ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សា​ ភិបាល សមាគមគ្រូពេទ្យ ស្ម័គ្រចិត្ត​ យុវជន​
សម្តេចតេជោ​ តំណាង សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ នៅព្រឹកមិញនេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​ សម្តេចតេជោ​ ជាង៣០០នាក់ មកបោះទីតាំងសម្រាប់ ពិនិត្យ​និង​ ព្យាបាលជំងឺទូទៅ នៅវិទ្យាល័យស្នារតេជោ ៣១៧ រយៈពេលមួយថ្ងៃ ស្ថិតនៅភូមិស្នារតេជោ ឃុំបាល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា
នាយកមជ្ឈមណ្ឌអភិវឌ្ឍន៍ យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាបរាប​បាន ឲ្យដឹងថា៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧ សៀមរាប បច្ចុប្បន្ននេះ បងប្អូនយោធិនពិការ ដែលមានសេចក្តីប្រកាស ទទួលស្គាល់ ជាយោធិនពិការ របស់ក្រសួងការពារជាតិ បានចូលមករស់នៅ មានចំនួន ២៩១គ្រួសារ ក្នុងនោះយោធិនពិការ ចំនួន ២៦៦ គ្រួសារ លោកគ្រូអ្នកគ្រូ ចំនួន ២៣ គ្រួសារ ពេទ្យឆ្មបចំនួន ០២ គ្រួសារ សមាជិកសរុបរួមមាន ចំនួន ១២៩១នាក់ ប្រុសចំនួន ៦៧៤នាក់ ស្រីចំនួន ៦១៧នាក់ ។
ក្រោយទទួលបាន របបគោលនយោបាយពី ប្រមុខ នៃរាជរដ្ឋាភិបាល នូវដី ០១ហិកតាកន្លះ លំនៅដ្ឋានចំនួនមួយខ្នង ៥ម x ៧ម រួចមក បងប្អូន ផ្តោត លើការ ដាំដំណាំរួមផ្សំ និង ការចិញ្ចឹមសត្វ ដើម្បីកែប្រែ សេដ្ឋកិច្ចគ្រួសារ អោយបានប្រសើឡើង របស់ ពួកគាត់ទាំងអស់គ្នា! បើប្រៀបធៀប ទៅនឹងកាលដែលពួកគាត់ ចូលមករស់នៅដំបូង សេដ្ឋកិច្ច របស់ពួកគាត់ ពុំសូវមានលំនឹងប៉ុន្មាននោះទេ តែរហូតមកដល់ពេលនេះ ដោយមានការព្យាយាម របស់ ពួកគាត់ មានជីវភាព ល្អប្រសើ ដូចប្រជាពលរដ្ឋទូទៅផងដែរ ។

នៅក្នុងឱកាសនោះដែរ លោកជំទាវ ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត
បានលើកឡើងថា៖ការមកពិនិត្យនិងព្យាបាលជំងឺនៅទីនេះជាលើកទីមួយ ប៉ុន្តែមិនមែនលើកទីមួយសម្រាប់​ ខេត្តសៀមរាប​គឺលើកទីបួនហើយ។

នៅក្នុងការព្យាបាល គឺព្យាបាលនៅនិងកន្លែងដោយផ្ទាល់​ បើប្រភេទជំងឺធ្ងន់​ និងបញ្ជូនទៅព្យាបាលនៅពេទ្យខេត្ត​ ឬត្រូវបញ្ជូនទៅព្យាបាលនៅភ្នំពេញ ចំណែកថ្លៃធ្វើរដំណើរ ហូបចុក​ព្យាបាល​ គឺសម្តេចតេជោ​ ជាអ្នកទទួលទាំងអស់​ ធ្វើរយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋ​មានសុខភាពល្អ។

យោងតាមរបាយការណ៍ មានប្រពលរដ្ឋមកព្យាបាលចំនួន២២៦៧នាក់ មកពីស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកស្វាយលើ ស្រុកវ៉ារិនស្រុកសូទ្រនិគមន៍ ។

គ្រួសារយោធិន លោកគ្រូ​ អ្នកគ្រូ សិស្សានុសិស្ស​ ព្រមទាំងប្រជាពលរដ្ឋ​ ទាំងប្រាំស្រុក​ ដែលបានមកពិនិត្យ​ និង​ ព្យាបាល​មានប្រភេទជំងឺ​ ដូចខាងក្រោម ៖
១. ផ្នែក ជំងឺទូទៅ ចំនួន ១៥៦១ នាក់
២. ផ្នែក ជំងឺ មាត់ធ្មេញ ចំនួន ៩៧ នាក់
៣.ផ្នែក ជំងឺ ត្រចៀក​ច្រមុះ បំពង់ក ចំនួន ៥០នាក់
៤. ផ្នែក ជំងឺ ភ្នែក​​ ចំនួន​ ៣៣២ នាក់
៥. ផ្នែក ជំងឺ រោគស្ត្រី ចំនួន ៧២ នាក់
៦. ផ្នែក វះកាត់តូច ចំនួន ២៣ នាក់
៧. ផ្នែក អេកូសាស្ត្រ ចំនួន ៦១ នាក់
៨. ផ្នែក ជំងឺសើស្បែក ចំនួន ២៥ នាក់
៩. ផ្នែក ជំងឺឬសដូងបាត ចំនួន ៤០ នាក់
១០. ផ្នែក មន្ទីរពិសោធន៍ ចំនួន ១៦ នាក់
ក្នុងនេះមានអ្នកជំងឺត្រូវបញ្ជូនទៅព្យាបាល បន្តចំនួន ៤៥ នាក់ ( ទៅភ្នំពេញ ចំនួន ៥ នាក់ )។
លោកជំទាវ​ ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត បានចែកជូន ដល់សិស្សនុសិស្សចំនួន ១០០នាក់ ក្នុងម្នាក់ៗ​ទទួលបាន​ សៀវភៅសរសេរ ២ក្បាល ខ្មៅដៃ១ដើម កាបូបដាក់សៀវភៅ១ និងថវិការ២០០០រៀល។
ចែកជូនថវិការដល់វិទ្យាល័យ ស្នាតេជោ៣១៧​ ចំនួន​ ១លានរៀល ។
ចែកជូនសិស្សានុសិស្សជួយក្រុមការងារគ្រូពេទ្យ​ ចំនួន៥០នាក់​ក្នុងម្នាក់ៗទទួលបាន ២០០០០រៀល​។
ចែកជូនដល់ក្រុមការងារសណ្តាប់ធ្នាប់​ចំនួន៣២នាក់​ក្នុងម្នាក់ៗទទួលបាន២០០០០រៀល។
លោកជំទាវ​ ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត បានសន្យាថា៖ និងផ្តល់អណ្តូងទឹក​ ចំនួន ៥ និងអង្ក​ ជូនគ្រួសារយោធិនពិការ​ ចំនួន​ ២៩១​ គ្រួសារ ក្នុង១គ្រួសារទទួលបាន ៤០​គីឡូក្រាម៕SR 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 47,755 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,341,837 នាក់