ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេដឹកនាំកម្ពុជា ស្នើឲ្យ ធនាគារ ពិភពលោក ពិនិត្យមើលលទ្ធភាព ចូលរួម នៅក្នុងដាក់កម្មវិធី កសាងផ្លូវ កែប្រែផ្លូវជនបទ ពីដីក្រហម ទៅជាផ្លូវកៅស៊ូ ពីរជាន់វិញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 01:25 ល្ងាច អ្នកអាន 452

ភ្នំពេញ៖នៅក្នុងកិច្ចពិភាក្សា ជាមួយ លោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនគារពិភពលោក (World Bank) ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៅវិមានសន្តិភាព នាព្រឹកមិញនេះ ប្រមុខដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងផងដែរ អំពីសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធទាំងនៅក្នុងទីក្រុង និងតាមជនបទ។

កន្លងមក ហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ គឺបានកំពុងតែអភិវឌ្ឍ ប៉ុន្តែត្រូវការធនធានច្រើន សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ។ ក្នុងន័យនេះ សម្តេចតេជោ បានលើកឡើងថា កន្លងមកធនាគារអភិវឌ្ឍន៍អាស៊ីនិងកូរ៉េ បានដើររួមគ្នា ដែលកសាងផ្លូវពីផ្លូវដីក្រហម ទៅកាន់ផ្លូវកៅស៊ូពីរជាន់ (DBST) ហើយឥឡូវនេះ គឺមានគុណភាពល្អ សម្រាប់តំបន់ដាច់ស្រយាល តំបន់ជនបទ។

នាយករដ្ឋស្ត្រីបានស្នើឲ្យធនាគារពិភពលោក ពិនិត្យមើលលទ្ធភាព ចូលរួមនៅក្នុងដាក់កម្មវិធីកសាងផ្លូវ កែប្រែផ្លូវជនបទពីដីក្រហម ទៅជាផ្លូវកៅស៊ូពីរជាន់វិញ ដោយសារមូលហេតុថា ធនាគារពិភពលោក កំពុងតែចូលរួមយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍតំបន់ជនបទនោះស្រាប់។

មុននឹងបញ្ជប់ការពិភាក្សា លោកស្រី Victoria Kwakwa បានសន្យានឹងពង្រឹងកិច្ចសហការជាមួយ សម្តេច នាយករដ្ឋមន្រ្តី ក្នុងនាមជាដៃគូដែលជួយគ្នា និងស្តាប់យោបលគ្នាទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍន៍កម្ពុជាអោយក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ខាងមុខ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 30,502 នាក់
ម្សិលមិញ : 60,094 នាក់
សរុប : 87,696,080 នាក់