ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋ ជាង៤០០គ្រួសា រងគ្រោះដោយទឹកជំនន់ ទទួលបាន ព្រះរាជអំណោយពី ព្រះមហាក្សត្ស និងសម្ដេចព្រះមហាក្សត្រី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 01:45 ល្ងាច អ្នកអាន 428

ខេត្តកំពង់ចាម៖សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នាំយកនូវព្រះរាជអំណោយដ៏ថ្លៃថ្លា នៃព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចែកជូនប្រជារាស្រ្តរងគ្រោះ ដោយទឹកជំនន់ ប្រមាណជាង៤០០គ្រួសារ នៅភូមិកំពុងសំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ការចុះចែកអំណោយ បានធ្វើឡើងនាថ្ងៃទី១៦ខែកញ្ញាព្រឹកមិញនេះ ដោយមានការ អញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងថ្នាក់ដឹកនាំអាជ្ញាធរខេត្តកំពង់ចាមផងដែរ។
តាមរបាយការណ៍ របស់លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា នៅក្នុងភូមិកំពុងសំណាញ់ ឃុំមៀន ស្រុកព្រៃឈរ នេះ មានប្រជាពលរដ្ឋប្រមាណជា ១៤៧គ្រួសារ លើប្រជាពលរដ្ឋសរុបចំនួន ៣៤៧គ្រួសារ បាននឹងកំពុងស្នាក់នៅបណ្ដោះអាសន្ន នៅទីទួលសុវត្ថិភាព។ ទន្ទឹមនឹងនោះ ដើម្បី សម្រួលដល់ការរស់នៅ របស់ប្រជាពលរដ្ឋ អាជ្ញាធរ និងស្ថាប័នជំនាញ បានរៀបចំនូវប្រពន្ធភ្លើង ទឹកស្អាត និងស្នាក់ការប៉ុស្តិ៍សុខភាព សម្រាប់ជួយសង្គ្រោះបឋម ដល់ប្រជាពលរដ្ឋ។
ព្រះរាជអំណោយដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ និងក្រមា១) មី១កេស ត្រីខ ១០កំប៉ុង កៅស៊ូតង់ ចំនួន ១ផ្ទាំង អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកាចំនួន ២០ម៉ឺនរៀល៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,996 នាក់
ម្សិលមិញ : 60,094 នាក់
សរុប : 87,697,574 នាក់