ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រធានមន្ទីរសុរិយោដី ខេត្តបន្ទាយមានជ័យថ្មី ប្ដេជ្ញារកដំណោះស្រាយ វិវាទដីធ្លី ជូនប្រជាពលរដ្ឋ ឲ្យបានរលូន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 10:18 ព្រឹក អ្នកអាន 519

ខេត្តបន្ទាយមានជ័យ៖លោកអាង ណារិទ្ធ បានមានប្រសាសន៍ថា ក្រោយពីលោកបានចូលកាន់មុខតំណែង ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងនិងសូរិយោដីខេត្ត លោកនិងខិតខំ បំពេញការងារប្រកបដោយការទទួលខុសត្រូវនិងមានប្រសិទ្ធិភាពខ្ពស់ ក្នុងនោះ លោកនិងខិតខំដឹកនាំមន្ត្រីមន្ទីរសុរិយោដី ក្នុងខេត្តទាំងអស់ជួយរក ដំណោះស្រាយ វិវាទដីធ្លី ជូនប្រជាពលរដ្ឋ ឲ្យ បានរលូនទៅថ្ងៃមុខ។

ពិធីធ្វើឡើងនៅព្រឹក ថ្ងៃទី១៧ ខែកញ្ញានេះ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្រោមវត្តមាន លោកឆាន់ សាផាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែន ដីនគរូបនិយកម្ម សំណង់ និងសូរិយោដី លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រីរស់ សុផានី អភិបាល រងខេត្ត តំណាងអភិបាលខេត្ត អង្គភាពមន្ត្រីជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានជាច្រើនរូប។

គួបញ្ជាក់ថាលោកអាង ណារិទ្ធ ត្រូវបានប្រកាស ចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងនិងសូរិយោដីខេត្ត ជំនួសលោក ប្រាក់ ប៉ូលី ទៅបំពេញ ភារកិច្ចនៅក្រសួង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,674 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,844 នាក់