ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

តៃកុងស្រវឹងស្រា បើកឡានដឹកអុស ក្រឡាប់ ស្លាប់កម្មករម្នាក់ និងរបួសធ្ងន់ស្រាល៦នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 11:00 ព្រឹក អ្នកអាន 747

ខេត្តត្បូងឃ្មុំ៖យ៉ាងហោចណាស់ ក៏មានកម្មករម្នាក់បានស្លាប់និង៦នាក់ទៀត របួសធ្ងន់ស្រាលដោយសារ គ្រោះថ្នាក់ក្រឡាប់ រថយន្តកាលពីរសៀល ថ្ងៃទី១៦ខែកញ្ញាម្សិលមិញ នៅចំណុចស្ថិត ក្នុងភូមិមេមង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃុំ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាររថយន្តក្រឡប់នេះប្រភេទរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ(HYUNDAI)ពណ៌លឿង គ្មានស្លាកលេខ ដឹកអុសកៅស៊ូ បើកបរដោយ ឈ្មោះ យូ ប៊ុនណា ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្មីលើ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (គ្មានរបួស) ។

ជនរងគ្រោះទាំង៧នាក់ទី១ឈ្មោះជា គាង ភេទស្រី អាយុ២៦ឆ្នាំជាតិខ្មែរ រស់នៅភូមិឡ ឃុំក្រែក ស្រុកពញាក្រែក បានស្លាប់នៅនឹង កន្លែងកើតហេតុ ទី២ឈ្មោះស៊ី ឡានី ភេទស្រី អាយុ០៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ ឃុំជាមួយគ្នាបាន របួសស្រាលត្រូវ ជាកូនបង្កើតសព ទី៣ ឈ្មោះសុខ យ៉ាត ភេទស្រី អាយុ៥៥ឆ្មាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជា មួយគ្នាបានរបួស ស្រាល ត្រូវជាម្ដាយបង្កើតសព ទី៤ឈ្មោះ តឿ អ៊ាន ភេទស្រី អាយុ៣៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំ ជា មួយគ្នាបានរង របួសធ្ងន់ទី៥ ឈ្មោះ រី ធា ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ ឃុំជា មួយ គ្នាបានរងរបួសធ្ងន់ ទី៦ឈ្មោះយ៉ាត ភេទស្រី អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំ ជាមួយ គ្នាបានរងរបួស ស្រាលនិងទី៧ ឈ្មោះថា គ្រៀម ភេទស្រី អាយុ២២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ ថ្នល់កែង ឃុំត្រពាំងផ្លុង ស្រុកពញា ក្រែកបានរង របួសស្រាល។

សមត្ថកិច្ចបានឲ្យដឹង ចំពោះមូលហេតុ កើតមានគ្រោះថ្នាក់ចរា រណ៍ រហូតមានមនុស្ស ស្លាប់និងរបួស បណ្តាលមកពី អ្នកបើក បរក្នុងស្ថានភាពស្រវឹង ហើយបានប្រើប្រាស់ ល្បឿនយ៉ាងលឿនទៀតផង លុះមកដល់ ចំណុច ផ្លូវកោងបានវ៉េចង្កូតធ្លាក់ ទៅជាយផ្លូវខាងលិច បណ្ដាលអោយ ក្រឡាប់តែម្ដង។

សពត្រូវបានជំនាញនគរបាលចរាចរណ៍ ប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅ ធ្វើបុណ្យតាមប្រពៃណីចំពោះអ្នករបួស ត្រូវបាននគរបាល បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកមេមត់។
បច្ចុប្បន្ននគរបាល ជំនាញបានឃាត់ ខ្លួនអ្នកបើកបររថយន្ត ដើម្បីកសាង សំណុំរឿងចាត់ ការតាមនីតិវិធី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,410 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,580 នាក់