ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកយឹម ឆៃលី ចែកអំណោយ ដល់ពលរដ្ឋ រងគ្រោះ ដោយទឹកជំនន់៤៧១គ្រួសារ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 05:20 ល្ងាច អ្នកអាន 331

ខេត្តកំពង់ចាម៖លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងលោក អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់ គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ព្រមទាំង លោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម នៅព្រឹកមិញនេះ បានអញ្ជើញចែកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ចំនួន៤៧១គ្រួសារ នៅវត្តថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ៤៧១គ្រួសារ ក្នុង ១គ្រួសារ ទទួលបានអង្គរ ២បាវ មី ១កេស ត្រីខ ១០ កំប៉ុង ។ គួរបញ្ជាក់ ថា ក្នុងចំណោម ១៥ឃុំ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម មានប្រជា ពលរដ្ឋចំនួន ០៩ឃុំ បានទទួលរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ ក្នង នោះ ប្រជាពលរដ្ឋ ០៥ឃុំ ស្មើនឹង ៤៧១ គ្រួសារ បានទៅកាន់ទីទួលសុវត្ថិភាព ចំនួន១៦កន្លែង ដែលក្នុងនោះមាន ឃុំរអាង ឃុំកៀនជ្រៃ ឃុំគគរ ឃុំកោះមិត្ត និងកោះរកា ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,642 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,437,812 នាក់