ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ពលរដ្ឋ ជាង១ពាន់គ្រួសារ រងគ្រោះ ដោយទឹកជំនន់ នៅស្រុកស្រីសន្ធរ ទទួលបាន អំណោយសង្គ្រោះបន្ទាន់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 12:25 ល្ងាច អ្នកអាន 302

ខេត្តកំពង់ចាម៖លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និង ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មការអធិការគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំង លោក អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់ គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងលោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ ជាច្រើនរូប នៅព្រឹកមិញនេះ បានអញ្ជើញ ជួប សំណេះសំណាល និង នាំយក អំណោយ សង្គ្រោះ បន្ទាន់ ចែកជូន បងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន ១ .២៩៨ គ្រួសា រ នៅវត្តអម្ពវ័ន្តសត្ថារាម ហៅវត្តព្រែករំដេង ស្ថិត នៅ ក្នុង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

បន្ទាប់ពី ជួបសំណេះសំណាលនិង សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រួចមក លោកអ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម និងគណៈប្រតិភូ បានអញ្ជើញយកទេយ្យទានជាគ្រឿងឧបភោគបរិភោគ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ទៅប្រគេនព្រះសង្ឃ ស្របពេល ពិធីបុណ្យកាន់ បិណ្ឌ វេនទី៥ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តអម្ពវ័ន្តសត្ថារាម ហៅវត្តព្រែករំដេងនេះផងដែរ។

សូមបញ្ជាក់ថាអំណោយ មនុស្សធម៌ របស់កាកបាទក្រហម កម្ពុជា រួមជាមួយនឹងអំណោយរបស់ គណៈកម្មការអធិការគ្រប់គ្រងគ្រោះមហន្តរាយ ដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ១.២៩៨គ្រួសារ ដោយ ក្នុង ១គ្រួសារៗ ទទួលបានអង្គរ ២៥ គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង និងថវិកា ១ម៉ឺនរៀល៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,254 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,424 នាក់