ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋ ស្នើអាជ្ញាធរ ខេត្តសៀមរាប ជួយទប់ស្កាត់ ក្រុមហ៊ុនចំនួន២ ដែលបាន ឈូសឆាយ ដីអាងស្តុកទឹក របស់រដ្ឋ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 01:42 ល្ងាច អ្នកអាន 2743

ខេត្តសៀមរាប៖ប្រជាពលរដ្ឋប្រមាណជិត១០០នាក់ នៅព្រឹកថ្ងៃទី១៧ខែកញ្ញាម្សិលមិញ បាននាំគ្នាមកឈរមុខសាលាខេត្តសៀមរាប ដើម្បីស្នើថ្នាក់ដឹកនាំខេត្ត ជួយអន្តរាគមន៍បញ្ឈប់ ក្រុមហ៊ុនឯកជនចំនួន២ដែលបានឈូសឆាយដី ក្នុងបរិវេណអាងស្តុកទឹក របស់រដ្ឋលើផ្ទៃទំហំ២៧០ហិកតា ក្នុងសង្កាត់សៀមរាប និងសង្កាត់ស្វាយដង្គំ។

ក្រោយមានការប្រមូលផ្ដុំបែបនេះ មន្ត្រីអាជ្ញាធរខេត្តបានហៅ សហគមន៍ដីធ្លី និងពលរដ្ឋទាំងនោះចូលទៅសាលាខេត្តដើម្បី រកដំណោះស្រាយ ។ ពលរដ្ឋទាំងនោះមកពីសង្កាត់ស្វាយដង្គំ,សង្កាត់សៀមរាប និងសង្កាត់សំបួរ និងមានមកពីភូមិតាពេន ឃុំត្បែងស្រុកបន្ទាយស្រី។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់មកនេះគឺ ដើម្បីសុំឲ្យអាជ្ញាធរក្រុងនិងខេត្ត ជួយដោះស្រាយកង្វល់របស់ពួកគាត់។

ប្រជាពលរដ្ឋបន្តថា ពួកគាត់បានសំណូមពរដូចជា៖ស្នើឲ្យ អាជ្ញាធរក្រុង/ខេត្ត ជួយរក្សាការពារតំបន់អាងទឹកជាយឫស្សី ខាងលើទំនប់៧៨ដែលជាសម្បត្តិសាធារណៈ រួម ៖
ទី១-ការពារព្រៃលិចទឹក និងមានវិធានការចំពោះក្រុមដែលទន្ទ្រាន ព្រៃលិចទឹក
ទី២-ស្នើឲ្យអាជ្ញាធរ ជួយអន្តរាគមន៍បញ្ឈប់ ការឈូសឆាយដី ក្នុងបរិវេណអាងស្តុបទឹករបស់រដ្ឋលើផ្ទៃទំហំ២៧០ហិកតា ដែលក្រុមហ៊ុនឯកជនរំលោភយក នៃផ្ទៃដីសរុប១០៩៦ហិកតា នៃផ្ទៃអាងទឹករួមដែលស្ថិតក្នុងសង្កាត់សៀមរាប និងសង្កាត់ស្វាយដង្គំ
ទី៣-ស្នើឲ្យក្រុមហ៊ុនកាយដីហើយឲ្យលប់ដីឲ្យរាបស្មើដូចដើមវិញ
ទី៤-និរាករណ៍ រាល់លិខិតរបស់ក្រុមហ៊ុន ដែលមានភាពខុសប្រក្រតី គឺក្រុមហ៊ុន អូន មន្នី និងក្រុមហ៊ុន យ៉ែម រចនី្ន។

បើតាមមន្ត្រីសាលាខេត្តបានឲ្យដឹងថា ខ្លឹមសារសម្របសម្រួល ដោយលោក សុខ ថុល សូមឲ្យអាជ្ញាធរទាំងបីសង្កាត់បញ្ចប់ការឈូសឆាយ។
ដើម្បីមើលលិខិតស្នាមនៃការកាន់កាប់ដីធ្លីសិន(ក្រុមហ៊ុនឈូសឆាយ) និងយកសំណើជូនលោកអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេច។
ក្រុមការងារខេត្តសៀមរាប និងចុះទៅពិនិត្យ ស្ថានភាពទីតាំងដែលប្រជាពលរដ្ឋលើកឡើងជាក់ស្ដែង ក្រោយបុណ្យភ្ជុំបិណ្ឌរួច។ ទុកពេលពិនិត្យមើលលើឯកសារ ដែលពាក់ព័ន្ធប្រជាជន ព្រមទទួលយកការដំណោះស្រាយ ដោយពួកគាត់បានវឹលត្រឡប់ទៅផ្ទះវិញ នៅព្រឹកថ្ងៃម្សិលមិញដដែល៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 30,478 នាក់
ម្សិលមិញ : 60,094 នាក់
សរុប : 87,696,056 នាក់