ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សមត្ថកិច្ច ចាប់ខ្លួន ឡុង វុទ្ធី ថៅកែដីឡូត៍ ដែលជាមេក្លោង ទន្ទ្រានយកដីរដ្ឋ ទៅពុះលក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 08:47 ល្ងាច អ្នកអាន 2355

ភ្នំពេញ៖សមត្ថកិច្ចបានចាប់ខ្លួន បុរសឈ្មោះ ឡុង វុទ្ធី ដែលជាមេខ្លោងឈូសឆាយកាប់ រាន ទន្ទ្រាន យកដីរដ្ឋ (តំបន់ការពាររបស់បរិស្ថាន) ទៅពុះឡូត៍លក់មានទីតាំងនៅ ក្នុងភូមិភ្នំដំបង ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។ ការចាប់ខ្លួនធ្វើនៅថ្ងៃទី១៧ខែកញ្ញាម្សិលមិញដោយកម្លាំងបញ្ជាការឯកភាពខេត្តបាត់ដំបងនិង ក្រុមការងាររបស់គណៈកម្មការ ជាតិដើម្បី ទប់ស្កាត់ និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិ ។

បើតាមក្រសួងបរិស្ថានបានឲ្យដឹងថា កន្លងមកមានការ ប្រកាស ផ្សព្វផ្សាយ ការរៀបចំដីឡូតិ៍តំបន់អភិវឌ្ឍន៍ ឡុង វុទ្ធី ដែលមានទំហំផ្ទៃដី ៤៩ ៦០០ ម៉ែត្រការ៉េ មានទីតាំងនៅ ក្នុងភូមិភ្នំ ដំបង ឃុំមានជ័យ ស្រុកសំឡូតជា តំបន់ស្ថិត នៅក្នុងតំបន់ការពារធម្មជាតិ (តំបន់ប្រើប្រាស់ច្រើនយ៉ាង សំឡូត) ដែលបានកំណត់ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។

យោងតាមច្បាប់ ស្ដីពីតំបន់ការពារធម្មជាតិដីតំបន់ការពារធម្មជាតិ គឺ ជាដីសាធារណៈរបស់រដ្ឋ ដែល មិនអនុញ្ញាត ឱ្យកាប់រាន ទន្ទ្រានកាន់កាប់ លក់ដូរបានឡើយ និងមិនអាចស្ថិតនៅ ក្រោមការកាន់ ដោយលទ្ធកម្ម ពិសេសនៃភោគៈឡើយ។ ការចាត់ចែងលក់ដូរដីសាធារ ណៈ របស់រដ្ឋនៃតំបន់ ការពារធម្មជាតិ គឺជាបទល្មើសព្រហ្មទណ្ឌ ដោយអ្នកប្រព្រឹត្ត និងអ្នកជាប់ ពាក់ព័ន្ធ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និង ត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្ម ដូចមានចែងក្នុងច្បាប់ស្តីពីការប្រឆាំងសម្អាតប្រាក់ និង ហិរញ្ញ ប្បទានភេរវកម្ម។

ក្រសួងបានបន្តថា ដើម្បីជៀសវាងហានិភ័យជាយថាហេតុដែលបង្កឡើងដោយជនខិលខូច មុន នឹង ធ្វើការសម្រេចចិត្តទិញដី ឡូត៍ខាងលើនេះ សូម សាធារណជនមេត្តាយល់ដឹងនូវព័ត៌មានសំខាន់ៗមួយចំនួន។

ក្នុងនោះ១. ឈ្មោះ ម្ចាស់អចលនទ្រព្យក្នុងវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ (តើ ជា របស់ អ្នក អភិវឌ្ឍ គម្រោង ពុះ ដីឡូតិ៍លក់ ឫជារបស់អ្នកផ្សេង).២. វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ (មានជាប់បន្ទុក ឫអត់)
,៣. លិខិតអនុញ្ញាតអភិវឌ្ឍដីដែលចេញដោយអាជ្ញាធរ ឬអង្គភាពមានសមត្ថកិច្ច (ដូចមានចែងក្នុង ប្រ កាសលេខ០៨៧ ដ.ន.ស ប្រក/នីក. ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្តី ពី ការ អភិវឌ្ឍ ដី របស់ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់,៤. ឯកសារបង់ពន្ធអចលនវត្ថុ,៥. បណ្ណបំបែកក្បាលដីនិង៦. ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,686 នាក់
ម្សិលមិញ : 91,969 នាក់
សរុប : 84,088,590 នាក់