ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីធនធានទឹក បើកប្រជុំ នៃកិច្ចសន្ទនាអាស៊ី-អឺរ៉ុប លើកទី៨ នៅខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 11:25 ព្រឹក អ្នកអាន 206

ខេត្តសៀមរាប៖រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោកលឹម គានហោ នៅព្រឹកថ្ងៃ១៩ខែកញ្ញានេះ បានចូលរួមជាអធិបតីថ្លែងបើកប្រជុំ នៃកិច្ចសន្ទនាអាស៊ី-អឺរ៉ុប លើកទី៨ នៅខេត្តសៀមរាប។

កិច្ចប្រជុំនេះ គឺកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចសន្ទនាអាស៊ី-អឺរ៉ុប លើកទី ៨ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមប្រធានបទ “ ការលើកកម្ពស់ភាពជាដៃគូទឹក ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងភាពរីកចម្រើនសម្រាប់ទាំងអស់គ្នា” ដែលប្រារព្ធធ្វើមានរយ:ពីរថ្ងៃ គឺថ្ងៃទី ១៩-២០ ខែកញ្ញា ឆ្នាំ២០១៩។ ដោយមានមន្រ្តីចូលរួមចំនួន ១២០ នាក់ មកពីប្រទេសចំនួន ១៥ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM)៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 34,429 នាក់
ម្សិលមិញ : 91,969 នាក់
សរុប : 84,090,333 នាក់