ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ស ខេង ដកតំណែង លោកអ៊ុំ ករុណា ចេញពីនាយប៉ុស្ដិ៍នគរបាល ច្រកទ្វារ អាកាសយានដ្ឋាន អន្ដរជាតិសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 04:40 ល្ងាច អ្នកអាន 5272

ភ្នំពេញ៖នាយប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន អន្ដរជាតិ សៀមរាប លោកឧត្តមសេនីយ៍ត្រី អ៊ុំ ករុណា ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្ដីសម្រេចបញ្ចប់មុខតំណែង។
នេះបើយោងតាមប្រកាសចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៩ ដែលអង្គភាពបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ ទើបទទួលបាននៅរសៀលថ្ងៃនេះ។
បើតាមប្រភពបានអះអាងថាលោកឧត្តមសេនីយ៍ត្រី ទឹម សុភា ពីអនុប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច ទៅជានាយប៉ុស្ដិ៍នគរបាល ច្រកទ្វារអាកាសយានដ្ឋាន អន្ដរជាតិសៀមរាបវិញ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,491 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,661 នាក់