ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សណ្ឋាគារនិងភោជនីយដ្ឋាន ចំនួន៨នៅខេត្តកំពង់ចាម ទទួលបានពាន គ្មានផ្សែងបារី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 05:32 ល្ងាច អ្នកអាន 394

ខេត្តកំពង់ចាម៖ក្រសួងទេសចរណ៍ នៅព្រឹកមិញនេះ បានប្រគល់ពាន បរិស្ថាន គ្មានផ្សែងបារី ដល់ម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាន នៅក្រុងកំពង់ចាម ដែលបានអនុវត្ត គោលការណ៍ បរិស្ថាន គ្មានផ្សែងបារី បានល្អ ក្រោមវត្តមានហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម ព្រមទាំងលោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ។

លោកហោ សារុន បាន ថ្លែងថានេះជាសិក្ខាសាលាលើកទី២ហើយ សម្រាប់ខេត្តកំពង់ចាម ហើយ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ កម្មវិធីនេះក៏មានការចែកពានបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ ជូនដល់សណ្ឋាគារ ចំនួន៤កន្លែង ក្នុងចំណោម សណ្ឋាគារ៨កន្លែង និងភោជនីយដ្ឋានចំនួន៤ ក្នុងចំណោមភោជនីយដ្ឋាន ៨កន្លែង ដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តបរិស្ថាន គ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ នាពេលកន្លងមក។

ដើម្បីឈ្នះពានបរិស្ថាន គ្មានផ្សែងបារី អ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋាន អាជីវកម្ម ត្រវគោរពតាម លក្ខខណ្ឌចំនួន៦ចំណុច ដូចជា៖(១)មិនត្រូវផ្សាយពាណិជ្ជកម្ម ផលិតផល ថ្នាំជក់ នៅកន្លែងរបស់ខ្លួន នៅក្នុងទម្រង់ណាក៏ដោយ (២) ត្រូវតាំងបង្ហាញ ឬលក់បារីដែលមានសារព្រមានសុខភាព ជារូបភាពនិង ជាភាសាខ្មែរ ដែលមានទំហំ ៥៥% បោះពុម្ពនៅផ្នែកខាងលើ នៃថ្ងៃសំខាន់ទាំងពីរ នៃកញ្ចប់ផលិតផលថ្នាំជក់ (៣)អាចដាក់តាំងបង្ហាញកញ្ចប់ផលិតផល ថ្នាំជក់ បានតែមួយកញ្ចប់ ក្នុងមួយម៉ាក នៅកន្លែងលក់ តូបលក់ ក្នុងហាងលក់ផលិតផលថ្នាំជក់មួយប៉ុណ្ណោះ ។ ទូសម្ភារៈ តាំងបង្ហាញត្រូវមានពណ៌ត្នោតលាត និងមានទំហំមិនលើសពីពីរពាន សង់ទីម៉ែត្រការ៉េ (២០០០ សង់ទីម៉ែរការ៉េ) (៤) ត្រូវបិទស្លាកសញ្ញាហាមជក់បារី នៅកន្លែងមើលឃើញច្បាស់។ (៥)មិនត្រូវដាក់តាំង បង្ហាញប្រដាប់គិះប្រញ៉ូមបារី នៅក្នុងកន្លែងរបស់ខ្លួន ទោះក្នុងទម្រង់ទំហំ និងប្រភេទណាក៏ដោយ (៦)ត្រូវបង្គាប់អោយអ្នកជក់បារីជក់ ទៅជក់ខាងក្រៅ បើអ្នកជក់មិនគោរពតាម ត្រូវសហការជាមួយសមត្ថកិច្ច មូលដ្ឋានដើម្បី ចាត់វិធានការបន្ត។ ចំពោះម្ចាស់អាជីវកម្ម ទាំងឡាយណា ដែលមិនបានគោរពតាមលក្ខខណ្ឌ ទាំង០៦ ខាងលើនេះ ក្រសួងទេសចរណ៍ មិនផ្តល់ ឬបន្តអាជ្ញាប័ណ្ណជូនឡើយ ហើយថែមទាំង ប្រឈមមុខនឹងការផាកពិន័យថែមទៀតផង ។

ការអនុវត្តបរិស្ថាន គ្មានផ្សែងបារី បានផ្តល់ផលប្រយោជន៍យ៉ាងធំធេង ដល់អ្នកគ្រប់គ្រង ម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាន ព្រមទាំងបុគ្គលិកនិងអតិថិជន ដែលមកប្រើប្រាស់សេវាកម្មផ្ទាល់ ទទួលបាន នូវផាសុខល្អ និងចំណេញថវិកា។ ជាងនេះទៀត ការអនុវត្តបរិស្ថាន ជ្ឋានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ នៅតាមរមនីយដ្ឋានផ្សេងៗ និងតំបន់ទេសចរណ៍ ធ្វើឲ្យភ្ញៀវទាញភ្ញៀវទេសចរណ៍ ទូលបាននូវផាសុខភាពពេលមកទស្សនា ដែលនេះជាសក្តានុពល ក្នុងការបង្កើនចំណូលជាតិ តាមរយៈការទាក់ភ្ញៀវទេសចរណ៍។

ដោយឡែកនៅក្រុងសៀមរាបឯនោះវិញ ដែលជាតំបន់អង្គរ ប្រមូលផ្ដុំទៅដោយភ្ញៀវជាតិនិងអន្តរជាតិ នោះ គេសង្កេតឃើញ នៅតាមភោជនីយដ្ឋានឬហាងកាហ្វេ មួយចំនួន តែងតែឃើញ នារីៗដើរឡង់សេរ លក់បារី ដោយចំហរ ខណ:មន្ទីរជំនាញហាក់បី មិនយកចិត្តទុកដាក់ ចំពោះបាតុភាពនេះឡើយ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,521 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,691 នាក់