ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីរកឃើញថា ពលរដ្ឋកម្ពុជា ប្រមាណ១៥.០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំ បណ្តាលមកពីជម្ងឺ ដែលបង្កដោយការ ប្រើប្រាស់ថ្នាំជក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 05:44 ល្ងាច អ្នកអាន 1021

ភ្នំពេញ៖មន្ត្រីបានអះអាងថា តាមការស្រាវជ្រាវ ដែលធ្វើឡើងដោយកម្មវិធីភិវឌ្ឍន៍ អង្គការសហប្រជាជាតិ អង្គការសុខភាព ពិភពលោក និងពិការដ្ឋាន នៃអនុសញ្ញាត្រួតពិនិត្យថ្នាំជក់ បានរកឃើញថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥.០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំ បណ្តាលមកពីជម្ងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់។ លើសពីនេះទៀត ការប្រើប្រាស់ថ្នាំជក់ បណ្តាលឲ្យខាតបង់ទឹកប្រាក់ប្រមាណ ៦៤៩ លានដុល្លារ ក្នុង ១ឆ្នាំ ដែលស្មើនឹង ៣% នៃ GDP របស់កម្ពុជា។

ដូច្នេះ គោលការណ៍បរិស្ថាន គ្មានផ្សែងងបារី គឺជាយន្តការដ៏មាន ប្រសិទ្ធភាព និងប្រសើរបំផុត ក្នុងការផ្ដល់សុខមាលភាពប្រជាជន លើកកម្ពស់សេដ្ឋកិច្ចជាតិ និងប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសគ្មានផ្សែងបារី នៅឆ្នាំ២០២៥ តាមអនុសាសន៍របស់ សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងជំនួបជាមួយលោកវេជ្ជបណ្ឌិត តាកេស្ស៊ី នាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីប៊ាហ្វិក នាព្រឹក ថ្ងៃទី២៦ ខែសីហា នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី។

នេះបើយោងតាមរបាយការណ៍ អង្គសិក្ខាសាលា នៅខេត្តកំពង់ចាម ស្ដីពី ប្រគល់ពានបរិស្ថានគ្មានផ្សែងបារី ដល់ម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាន ព្រឹកមិញ៕SR
 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,218 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,388 នាក់