ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកខាន់ ង៉ិក និងក្រុមគ្រួសារ ចូលរួមកាន់បិណ្ឌ វេនទី៧ នៅវត្តអារញ្ញរង្សី ហៅវត្តល្អក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 06:32 ល្ងាច អ្នកអាន 643

ខេត្តសៀមរាប៖លោកលោកខាន់ ង៉ិក ម្ចាស់ដីឡូរិ៍ និងភរិយា ព្រមទាំងក្រុមគ្រួសារ បងប្អូនសាច់ញាត្ត នៅល្ងាចថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៩នេះ បាននាំយកគ្រឿង ឧបភោគ បរិភោគ និងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តអារញ្ញរង្សី ហៅវត្តល្អក់ ដែលស្ថិតនៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បី ឧទ្ទិសកុសល ផលបុណ្យ ជូនទៅដល់បុព្វការីជនទាំងអស់ ដែលបានចាកឋានទៅកាន់លោកខាងមុខកុំបីឃ្លៀងឃ្លាតឡើយ។
សម្ភារ:ដែលលោកខាន់ ង៉ិក និងក្រុមគ្រួសារ ចូលរួមវេនកាន់បិណ្ឌនៅវត្តល្អក់ នោះមានដូចជា
មី៥កេស ខារ៉ាបាវ៥កេស ទឹកត្រី៥យួ អំបិល៥គីឡូ ទឹកក្រូចដបធំ៥យួ ទឹកសុទ្ធ៥០យួ ត្រីឆ្ដោរ ៥០គីឡូ អង្ករ៥០គីឡូ ស្ករ១គីឡូ មើមខ្ទឹម១គីឡូ ប៊ីចេង៥កញ្ចប់ ដែលសរុបជាទឹកប្រាក់ចំនួន២,០៨៥,៥០០រៀល៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,038 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,208 នាក់