ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ផ្លូវខាងកើតស្ពាននាគ គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ទើបតែធ្វើរួចថ្មីៗ មិនទាន់សម្ពោធ ត្រូវបានរងការខូចទៅវិញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 01:30 ល្ងាច អ្នកអាន 2327

ខេត្តសៀមរាប៖ផ្លូវស្ពាននាគ ដែលប្ដូរឈ្មោះទៅជាផ្លូវវិថីសម្ដេច សុខអាន គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាដែលទើបស្ថាបនា រួចកាលពីពេលថ្មីៗ មិនទាន់ទាំង បានសម្ពោធ ផងនោះ ត្រូវបានរងការខូចខ្ទេចខ្ទី បណ្ដើរទៅវិញ។ ដែលករណីនេះ អាចនាំឲ្យមានការខាតបង់ថវិកា ជាតិរាប់លានរៀល អាចជាការធ្វើខ្ចីខ្ជារ ដោយសារតែធ្វើផ្លូវមិនមានគុណភាព តាមបច្ចេកទេស។ ហើយផ្លូវមួយនេះមិនមានរថយន្តធំៗបើកឆ្លងកាត់នោះទេ គឺមានតែប្រភេទរថយន្តទេសចណ៍ តែប៉ុណ្ណោះ ចុះហេតុអ្វីបានឆាប់ខូចទៅវិញ យ៉ាងលឿន ដូចភ្លែកបន្ទោលបែបនេះ?

ក្រៅពីផ្លូវមួយខ្សែរនេះ នៅមានផ្លូវជាច្រើនទៀត ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ស្ថាបនាដោយក្រុមការងារអាជ្ញាធរអប្សរា បានរងការខូចខាតដូចគ្នា ខណះពេលដែល ទើបនឹងធ្វើថ្មីៗ។ គេមិនដឹងថា ការធ្វើផ្លូវឆាប់ខូចបែបនេះ បណ្ដាលមកពីកត្តាអ្វីនោះទេ។
ទោះយ៉ាងបណ្ដាញអង្គភាពសៀមរាបប៉ុស្ដិ៍ មិនទាន់ទទួលបានការ បកស្រាយបំភ្លឺពីអាជ្ញាធរជាតិអប្សរា នៅឡើយទេ ជុំវិញករណីនេះ។
សូមបញ្ជាក់ថានៅក្រុងសៀមរាប មានផ្លួវមួយចំនួនគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា គ្រប់គ្រងដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត គ្រប់គ្រងដោយអាជ្ញាធរខេត្ត សង្កាត់ ក្រុង(ល)៕SR រូបភាព ថតនៅព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៩នេះ

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,638 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,808 នាក់