ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកហ៊ុន ម៉ាណែត អញ្ជើញបំពាក់ ឋានន្តរសក្តិ ជូនយោធិន ត្រូវចូលនិវត្តន៍ នៅយោធភូមិភាគទី២

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 09:43 ព្រឹក អ្នកអាន 341

ខេត្តកំពង់ចាម៖លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២១ខែកញ្ញាម្សិលមិញ បានអញ្ជើញ សំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនយោធិនត្រូវចូលនិវត្តន៍ ឆ្នាំ២០១៩ នៅយោធភូមិភាគទី២ ខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងដែរថា ការបំពាក់ឋានន្តរសក្កិ ជូនដល់យោធិន ចូលនិវត្តន៍គឺជាការលើកទឹកចិត្ត លើកកិត្តិយសនាយទាហាន ជំនាន់១ ដែលមានគុណបំណាច់ និងស្នាដៃដ៏ធំធេងជាច្រើន ដែលចូលរួមចំណែក ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍ សម្រាប់ជាតិ និងប្រជាជនកម្ពុជា ។

លោកបាន ថ្លែងបន្តថា ជាគោលនយោបាយ របស់រាជរដ្ឋាភិបាល មិនដែលភ្លេចគុណ ណូបការៈចំពោះ យោធិនជំនាន់មុន ដែលចូលរួមសង្គ្រោះជាតិ និងថែរក្សាសុខសន្តិភាពនោះទេ។ មិនតែប៉ុណ្ណោះនៅក្នុងក្របខណ្ឌកងទ័ពជើងគោក បានផ្ដល់ឱកាស ឲ្យកូនចៅបង្កើត របស់អ៊ំពូមីងដែលជា អតីតយុទ្ធជន និងយោធិនចូលនិវត្តន៍ មានឱកាសចូលបម្រើកងទ័ព ដែលនេះគឺជាការតបស្នង ចំពោះយោធិនជំនាន់មុន។

លោកបានបញ្ជាក់ ដែរថា ថ្ងៃនេះបានជួបជាមួយអ៊ំពូមីងផ្ទាល់ និងបានថ្លែងអំណរគុណ ផ្ទាល់ចំពោះការលះបង់ការខិតខំបំពេញភារកិច្ច របស់អ៊ំពូមីងយោធិន ចូលនិវត្តន៍នៅក្នុងភូមិភាគទី២ ដែលបានបំពេញភារកិច្ចជូនជាតិមាតុភូមិ និងចូលរួមរក្សាសុខសន្តិភាព ស្ថិរភាពឱ្យកូនចៅជំនាន់ក្រោយបានរស់សុខសាន្ត និងដើម្បីបញ្ជាក់អំពីការប្ដេជ្ញា ចិត្តរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ ក្រសួងការពារជាតិ នៅក្នុងការខិតខំជួយយកចិត្តទុកដាក់ អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជននិងកូនចៅអតីតយុទ្ធជន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,458 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,628 នាក់