ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឧត្តមសេនីយ៍ឯក ពៅ ស៊ា បញ្ជាក់ពីមូលហេតុ ដែលតម្រូវឲ្យ ពលរដ្ឋមួយគ្រួសា រើផ្ទះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 10:22 ព្រឹក អ្នកអាន 540

ខេត្តសៀមរាប៖លោកឧត្តមសេនីឯកពៅ ស៊ា ប្រធានមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ៣១៧ បានបញ្ជាក់ថា ការដែលតម្រូវឲ្យពលរដ្ឋមួយគ្រួសាររុះរើផ្ទះ គឺទី១ដីនោះជាដីពួកគាត់ជួលគេនៅ និងទី២ ពួកគាត់មកសាងសង់ ក្រោយការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ។ ប៉ុន្តែម្ចាស់ផ្ទះបានអះអាងថា មិនអាចរះរើបានឡើយ ត្បិតពួកគាត់មករស់នៅកាន់កាប់តាំងពីឆ្នាំ២០០៤មកម្លេះ។

ជួបសម្ភាសន៍ផ្ទាល់ លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុនសែនគូលេន៣១៧សៀមរាប លោកបានបញ្ជាក់ថា មជ្ឍមណ្ឌលនេះ គឺបានរៀបចំបង្កើតឡើងក្នុងឆ្នាំ២០០៨ ហើយបានបើកសម្ភោធអោយដំណើរការនៅថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១១ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន។ មជ្ឍមណ្ឌលនេះមានផ្ទៃដីសរុប៧៥០ហិកតា ប៉ុន្តែបានដោះស្រាយផលប៉ះពាល់ រួមទាំងបានធ្វើសមាហរណកម្មជូនពលរដ្ឋ៤៩គ្រួសារអស់២៥០ហិកតា។

លោកឧត្តម សេនីយ៍ ឲ្យដឹងទៀតថា ចំណែកពលរដ្ឋមួយគ្រួសារ ដែលតម្រូវឲ្យរុះរើផ្ទះ ហើយចាកចេញពីដីក្នុងគម្រោងមណ្ឌល ព្រោះគាត់មករស់នៅក្រោយការបង្កើតមណ្ឌលនេះ។ ម្យ៉ាងវិញទៀតដីនោះគឺគាត់ជួលម្ចាស់ដើមដាំសណ្តែកតែប៉ុណ្ណោះ។ លុះពេលឃើញមានការដោះស្រាយដល់ពលរដ្ឋ៤៩ គ្រួសារដែលជាម្ចាស់ដីពិត ពួកគាត់បំបែកជាពីគ្រួសារហើយទាមទារសំណងដូចគេទៅវិញ។ តាមពិតម្ចាស់ដីពីខាងដើមដែលមានទំហ៊ំ១៦៥០០ម៉ែត្រការ៉េនោះ គឺបានទទួលសំណងរួចអស់ហើយ។

លោកឧត្តមសេនីយ៍ឯក បញ្ជាក់ថា ទោះលិខិតដែលចេញឲ្យ ពួកគាត់រុះរើ ដល់ឱសានវាទ ក៏ខាងលោកនៅមិនទាន់ចុះអនុវត្តរដ្ឋបាលដែរ គឺរងចាំហសការជាមួយ សាលាខេត្តនិងស្ថាបន័ពាក់ពន្ធ័សិន។ប៉ុន្តែត្រូវតែរុះរើដោយចាំបាច់។

លោកជា រី ពលរដ្ឋ ដែលត្រូវរងនូវការរុះរើផ្ទះ បានប្រាប់តាមទូរសព្ទថា ក្បាលដីរបស់ពួកគាត់ ផ្នែកខាងលិច២០ម៉ែត្រផ្នែកខាងកើត៤០ម៉ែត្រ ជម្រៅទៅក្រោយ១៤០ម៉ែត្រ ស្ថិតក្នុងភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង។ ដីនេះពួកគាត់ពីរគ្រួសារ ជាមួយឪពុកក្មេកឈ្មោះនូ លាង មករស់នៅអាស្រ័យ ផលដែលផ្តល់អោយកាន់កាប់ពីម្ចាស់ដើមឈ្មោះកុង មេត តាំងពីឆ្នាំ២០០៤ មក។ ចឹងទេបើអោយពួកគាត់ចាកចេញ ដោយគ្មានសំណងគឺមិនអាចឡើយ។ ក្នុងករណីនេះ ពួកខ្ញុំសុំឲ្យប្រធានមជ្ឈមណ្ឌលមេត្តាពិចារណា ព្រោះរស់នៅជិត២០ឆ្នាំមកហើយ។

ជាមួយហេតុផល ដែលបានលើកឡើង របស់ពលរដ្ឋខាងលើ លោកឧត្តមសេនីយ៍ឯកពៅ ស៊ា ប្រធានមជ្ឍមណ្ឌយោធិនពិការ នៅតែបង្ហាញជំហ៊ររបស់អង្គភាព ដោយបញ្ជាក់ថា សំណងជាផ្លូវការគឺមិនអាចឡើយ។ ប៉ុន្តែក្នុងនាមពលរដ្ឋ និងក្នុងនាមជាថ្នាក់ដឹកនាំ គឺអាចផ្តល់ជាមនោសញ្ចេតនាបានខ្លះៗប៉ុណ្ណោះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,164 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,334 នាក់