ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សូមរាយការណ៍ ជូនអាជ្ញាធរខេត្តសៀមរាប ឈ្មោះស៊ាង បើកវង់ល្បែង យ៉ាងគគ្រឹកគគ្រេង នៅស្រុកសូទ្រនិគម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 10:42 ព្រឹក អ្នកអាន 910

ខេត្តសៀមរាប៖សូមរាយការណ៍ជូនអាជ្ញាធរ សមត្ថកិច្ច ខេត្តសៀមរាប ឈ្មោះស៊ាង កំពុងបើកវង់ល្បែង អាប៉ោងយ៉ាងគគ្រឹកគគ្រេង នៅស្រុកសូទ្រនិគម ដោយមិនទាន់មានសមត្ថកិច្ច ណាចុះទៅបង្ក្រាបនៅឡើយទេ។

ល្បែងទាំងនោះត្រូវបានប្រភពទម្លាយថា លេងចាញ់ឈ្នះរាប់លានរៀលក្នុងមួយថ្ងៃៗ។ ល្បែងអាប៉ោង របស់លោកស៊ាង នោះ គឺលេង ស្ថិតនៅម្ដុំផ្សារសាលា កកោះ ទៅជើងតាមផ្លូវកៅស៊ូ ដោយបានបើកដំណើរការ ជិត២ខែមកហើយ។

ប្រភពពីប្រជាពលរដ្ឋ បានរាយការណ៍ថា ក្រៅពីវង់ល្បែងអាប៉ោង លោកស៊ាងក៏មាន ល្បែងជន់មាន់ តាមអនឡាញ យ៉ាងអាណាធិបតេយ្យផងដែរ នៅទឹកដីស្រុកសូទ្រនិគម។

ឈ្មោះស៊ាង បានឲ្យដឹងតាមទូរសព្ទថា លោកបើកវង់អាប៉ោងនោះ អ្នកលេងចាក់ តូចៗនោះទេ កន្លែងផ្សេងបានចាក់ធំៗ។ ប៉ុន្តែប្រភពថា កន្លែងលោកស៊ាង លេងធំៗណាស់។

ប្រជាពលរដ្ឋ បានឲ្យដឹងថា ដោយសារតែមានវង់ល្បែង ជាច្រើនកន្លែង នៅស្រុកសូទ្រនិគម ទើបនៅតាមមូលដ្ឋានរបស់គាត់ តែងតែកើតមាន អំពើចោរកម្ម អំពើហិង្សា អំពើឃាតកម្ម កើតមានជាញឹកញាប់ ធ្វើឲ្យពួកគាត់មានការព្រួយបារម្មណ៍យ៉ាងខ្លាំង។

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,906 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,076 នាក់