ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម អញ្ជើញបើកវិញ្ញាសារប្រឡង​ ជ្រើសរើស ក្របខ័ណ្ឌ មន្ត្រីរាជការស៉ីវិល​

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 01:06 ល្ងាច អ្នកអាន 343

(ខេត្តកំពង់ចាម​)លោកអ៊ុន ចាន់ដា អភិបាលខេត្ត អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ នាព្រឹក​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០១៩នេះ​ បានអញ្ជើញបើកវិញ្ញាសារប្រឡងជ្រើសរើស​បេក្ខជន​ឲ្យ​ចូល​បម្រើ​ការងារ​​ ក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៉ីវិល​ នៃក្រសួងមហាផ្ទៃ​ សម្រាប់ឆ្នាំ​២០១៩​។​

គណៈកម្មការ​ មេប្រយោគ​ បានឲ្យដឹងថា ដំណើរការនៃការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌក្រសួងមហាផ្ទៃ ខេត្តកំពង់ចាម បាន​ប្រព្រឹត្ត​ឡើង​នាព្រឹក​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ​២០១៩​ នៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម​ ដែល​មាន​មុខវិជ្ជាប្រឡង​០២មុខវិជ្ជា ១-ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់-ជំនាញឯកទេសនីតិរដ្ឋបាល គ្រប់គ្រង ឫកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់
វិមជ្ឈការ និងវិសហមជ្ឈការ ឫកំណែ ទម្រង់ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា
«ភាសាអង់គ្លេសៈ ការបកប្រែអត្ថបទ និង/ឬវេយ្យាការណ៍ ។ ២-ក្របខណ្ឌ័មន្ត្រីក្រម ការ-ជំនាញឯកទេស នីតិរដ្ឋបាល គ្រប់ គ្រង ឫកំណែទម្រង់វិមជ្ឈការ និងវិសមជ្ឈការនៅកម្ពុជា-ភាសាអង់គ្លេស ការបកប្រែអត្ថបទ និងវេយ្យាការណ៍។ ៣-ក្របខណ្ឌ័លេខាធិការរដ្ឋបាល-ចំណេះ ដឹងទូទៅ ចំណេះដឹងកិច្ចការរដ្ឋបាល និងគណិតវិទ្យា ។ (កម្មវិធីសិក្សាថ្នាក់ទី១០ ដល់ថ្នាក់ទី១២)-តែងសេចក្ដី ឬការ សរសេរលិខិតរដ្ឋបាល។ ៤-ក្របខណ្ឌ័ លេខាធិការរដ្ឋបាល(ស្មៀនឃុំ)-ចំណេះ ដឹងទូទៅ ចំណេះដឹងកិច្ចការរដ្ឋបាលឃុំ សង្កាត់-តែងសេចក្តី ឫការសរសេរលិខិតរដ្ឋបាល(តែងសេចក្តីរកម្មវិធីសិក្សាថ្នាក់ទី ១០ ដល់ថ្នាក់ទី១២)។

ចំពោះបេក្ខជនប្រឡងមាន មកពីខេត្តចំនួន ៤ (គឺ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង មានបេក្ខជនសរុប ៦៨០ នាក់ ស្រី ៣៨៥ នាក់ (ខេត្តកំពង់ចាម ៤២៤ នាក់ (ស្រី ២ ៦៦ នាក់ ) ,ខេត្តត្បូងឃ្មុំ ១០៤ នាក់
(ស្រី ៤១ នាក់),ខេត្តព្រៃវែង ១០០ នាក់ ស្រី ៤៩ នាក់,ខេត្តស្វាយរៀង ៥២ នាក់ (ស្រី ៣០ នាក់ ។
នៅព្រឹកនេះអភិបាល​ខេត្ត​កំពង់ចាម​ បានដឹកនាំមន្ត្រី​រាជការ​ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ ព្រមទាំង​បាន​នាំ​យក​គ្រឿង​ឧបភោគ បរិភោគ ចង្ហាន់ ជា​ច្រើន​មុខ​ ទៅប្រគេនព្រះសង្ឃ នៅវត្តជោតនារាម បឹងកុក​ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹងកុក​ ក្រុង​កំពង់ចាម​។ ដោយ​ទេយ្យវត្ថុ ប្រគេនព្រះសង្ឃ អមថវិកា ៥ម៉ឺនរៀល ចំនួន​៥អង្គ​ អង្ករ១០០គីឡូ​ មី០១កេសធំ​ ទឹកដោះគោខាប់០១កេសធំ​ ទឹកក្រូច០៥កេស​ ទឹកសុទ្ធ០៥កេស​ ស្ករស០៥គីឡូ​ តែ០៥កញ្ចប់ធំ​ ក្រណាត់សនិងថវិកា០១ម៉ឺនរៀល ចំនួន​១០០ដុំ​ និង​បច្ច័យចូលបុណ្យចំនួន ២.០០០.០០០រៀល​ ផង​ដែរ​៕SR 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,479 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,649 នាក់