ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលស្រុកប្រាសាទបាគង យកអំណោយ មនុស្សធម៌ ជូនមួយគ្រួសារ រងគ្រោះដោយខ្យល់កន្ទ្រាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 02:11 ល្ងាច អ្នកអាន 231

(ខេត្តសៀមរាប)លោកសូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៩នេះ និងក្រុមការងារអនុសាខាកាកបាទក្រហមស្រុក ​ បានអព្ជើាញជួបសួរសុខទុក្ខនិងនាំយកអំណោយនិងថវិកាមនុស្សធម៌ ផ្តល់ជូនលោកស្រី គឺ ឆុំ អាយុ​៣៥ឆ្នាំ ដែលរងគ្រោះដោយខ្យល់កន្រ្ទាក់រលំផ្ទះកាលពីពេលកន្លងមកនៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។​
អំណោយមនុស្សធម៌និងថវិកាបានផ្តល់ជូនរួមមាន ៖ អង្ករ ២៥គក្រ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកបរិសុទ្ធវីតាល់២កេស មី២កេស តង់១ ឡាំងទឹក១ មុង១ កន្ទេល១ ភួយ១​ខ្នើយ១ ចានដែក១ ចានសម្ល៥​ ចានបាយ៥ ស្លាបព្រា៥ វែកបាយ១ វែកសម្ល១ និងថវិកា ៨៤០,០០០ រៀល ។ លោកស្រី គឺ ឆុំ ជាស្រ្តីមម៉ាយមានកូនស្រី​២នាក់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 85,990 នាក់
ម្សិលមិញ : 93,784 នាក់
សរុប : 83,564,217 នាក់