ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រថយន្តក្រុងបូព៌ាអាស៊ី ដឹកសត្វព្រៃ ចេញពីខេត្តសៀមរាប ជាប់ដៃ សមត្ថកិច្ច ខេត្តកំពង់ធំ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 03:42 ល្ងាច អ្នកអាន 1671

ខេត្តកំពង់ធំ៖ រថយន្ដក្រុង របស់ក្រុមហ៊ុនបូព៌ាអាស៊ី មួយគ្រឿង ត្រូវសមត្ថកិច្ចខេត្តកំពង់ធំបង្ក្រាបបាន ពាក់ព័ន្ធការដឹកជញ្ជូនសត្វព្រៃដោយ ខុសច្បាប់ នៅចំណុចភូមិស្លាកក្រាញ់ ឃុំសំព្រោជ ស្រុកស្ទោង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ។
ការបង្ក្រាននេះ ក្រោមបញ្ជារបស់ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ និងមានការចូលរួមពី កម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត។
ជាមួយគ្នានេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ងន វុនរ៉ា អាយុ២៧ឆ្នាំ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ ជាអ្នកបើកបររថយន្ដផងដែរ។ រថយន្តក្រុងមួយគ្រឿងម៉ាក KIA ពណ៌ស្លាទុំលាយសរ ពាក់ស្លាកលេខភ្នំពេញ3D-2417 ជារបស់ក្រុមហ៊ុនបូព៌ាអាស៊ី ដីកអ្នកដំណើរ។
ក្រោយឆែកឆេរ សមត្ថកិច្ចដកហូតបាន អណ្តើកសកល២៨ក្បាល ស្មើនឹង១៧៩គីឡូក្រាម, ពស់ចាន់ ល្មម៨២ក្បាល ស្មើនឹង៤៥គីឡូក្រាម និងអន្សង០៤ក្បាល ស្មើនឹង០៨គីឡូក្រាម។ បច្ចុប្បន្នវត្ថុតាង បានប្រគល់ជូននាយសង្កាត់រដ្ឋបាលព្រៃឈើស្ទោង ដើម្បីចាត់ការទៅតាមនីតិវិធី។
បើតាមប្រភពបានឲ្យដឹងថារថយន្តដឹកសត្វព្រៃខាងលើ ត្រូវបានដឹកចេញពីទឹកដីខេត្តសៀមរាប។ នេះបើតាមមន្ត្រីសមត្ថកិច្ចបានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 85,810 នាក់
ម្សិលមិញ : 93,784 នាក់
សរុប : 83,564,037 នាក់