ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ជម្លោះសំដីជាមួយប្រពន្ធ ចងក សម្លាប់ខ្លួន នៅក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 11:27 ព្រឹក អ្នកអាន 3565

ខេត្តសៀមរាប៖បុរសជាប្ដី តែងតែផឹកស្រា ហើយមានជម្លោះជាមួយ ប្រពន្ធ ដោយទាស់ពាក្យសំដី បានសម្រេចចងកសម្លាប់ខ្លួន ចោលប្រពន្ធ។
ហេតុការណ៍បានកើតឡើងនៅងថ្ងៃទី ២៣ខែកញ្ញាឆ្នាំ ២០១៩ នៅវេលាម៉ោង ១២និង៤០ រំលងអធ្រាត្រ ភូមិទី៣ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។
ជនរងគ្រោះមានឈ្មោះ សេង ហាក់ ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរជាងផ្ទះរស់នៅ បានចងក និងភ្នាក់ដៃជណ្តើផ្ទះខ្លួនឯង ស្ថិតនៅភូមិខាងលើ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថានៅពេលកំលាំងទៅដល់ ប្រពន្ធរបស់ជនរងគ្រោះ ឈ្មោះ ថន ថង អាយុ ៤៥ឆ្នាំ មានទីលំនៅជាមួយគ្នា បានកាត់ខ្សែចំណង សាកសព រួចយកមកទុកខាងក្រោមផ្ទះបាត់ទៅហើយ។
ទោះយ៉ាងណាតាមការពិនិត្យនិងសាកសួរចម្លើយនិងប្រមូលភស្តុតាងជុំវិញកន្លែងកើតហេតុ ឃើញថា ជនរងគ្រោះបានធ្វើអត្តឃាត ដោយសារចងកសម្លាប់ខ្លួនដោយខ្លួនឯង ពិតប្រាកដមែន មិនពាក់ពន្ទ័និងបទល្មើសអ្វីឡើយ។
មូលហេតុទាស់ពាក្យសំដីនិងប្រពន្ទហើយស្រវឹងស្រាជាប្រជាំ។ សាកសព បានយកទៅតម្កល់ នៅវត្តភ្នំក្រោម ដើម្បីធ្វើបុណ្យតាមប្រពៃណី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,180 នាក់
ម្សិលមិញ : 86,077 នាក់
សរុប : 83,565,484 នាក់