ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បុរសម្នាក់ ទៅរាយម៉ង បែជាលង់ទឹកស្លាប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 11:42 ព្រឹក អ្នកអាន 948

ខេត្តសៀមរាប៖អាជ្ញាធររាយការណ៍ថា បុរសម្នាក់បានទៅរាយម៉ង ប៉ុន្តែបែជាលង់ទឹកបណ្ដាលឲ្យស្លាប់ទៅវិញ។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង០០នាទីម្សិលមិញ នៅចំណុចវាលស្រែ ខាងលិចភូមិព្រះលាន ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ជនរងគ្រោះ ឈ្មោះ វឿ សល់ ភេទ ប្រុស អាយុ ៤៧ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ បានលង់ទឹកក្នុងវាលស្រែដែល មានជម្រៅទឹកប្រហែល ០.៧០ ម៉ែត្រ ។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុជនរងគ្រោះ ទៅរាយម៉ង បណ្ដាលឲ្យលង់ទឹកស្លាប់។ ជាមួយគ្នានេះដែរជនរងគ្រោះទំនង មានជំងឺ សសៃប្រសាទ ជំងឺសួត រ៉ាំរៃជាយូរឆ្នាំ។ តាមការបំភ្លឺពីក្រុមគ្រួសារ បានអះអាងថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,399 នាក់
ម្សិលមិញ : 60,094 នាក់
សរុប : 87,696,977 នាក់