ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កូនប្រុស លោកឃឹម ប៊ុនសុង អតីតអភិបាលខេត្តសៀមរាប ត្រូវបានតែងតាំង ជាអភិបាលស្រុកបន្ទាយស្រី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 06:42 ល្ងាច អ្នកអាន 14881

ខេត្តសៀមរាប៖លោកឃឹម ហ្វីណង់ នាយករងរដ្ឋបាលសាលាខេត្តសៀមរាប និងជាកូនប្រុសលោកឃឹម ប៊ុនសុង អតីតអភិបាលខេត្តសៀមរាប ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចតែងតាំងជា អភិបាលស្រុក បន្ទាយស្រី ជំនួសលោកណុប វុធ្ធី ដែលត្រូវបានឲ្យទៅបម្រើការងារ នៅសាលាខេត្តសៀមរាប វិញ។

ក្រៅពីការតែងតាំងអភិបាល ស្រុកបន្ទាយស្រីថ្មី ក៏មានការតែងតាំងអភិបាលស្រុក ចំនួន៤ស្រុកផ្សេងទៀត នៃខេត្តសៀមរាប។ ក្នុងនោះមានស្រុកពួក ស្រុកវ៉ារិន ស្រុកស្រំស្នំ ស្រុកស្វាយលើ ។

ប្រភពព័ត៌មានមួយបានទម្លាយថា ការដកតំណែងលោកណុប វុធ្ធី ពីអភិបាលស្រុកបន្ទាយស្រី អាចទំនង និងការងារមួយចំនួន។ ទោះយ៉ាងណា ការតែងតាំង លោកឃឹម ហ្វីណង់ ដែលនៅមានវ័យក្មេង ជាអភិបាល ស្រុកបន្ទាយស្រី ប្រជាពលរដ្ឋ សង្ឃឹមថា លោកនឹងខិតខំប្រឹងប្រែង បម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់ និងដឹងទុក្ខលំបាករបស់ពួកគាត់។
គួបញ្ជាក់ថាលោកឃឹម ហ្វីណង់ ក៏មានមុខងារ នៅក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,693 នាក់
ម្សិលមិញ : 60,094 នាក់
សរុប : 87,697,271 នាក់