ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ទឹកជំនន់ កំពុងវាយលុកខ្លាំង ស្រុកអង្គរជុំ អ្នកជម្ងឺក្នុងមន្ទីរពេទ្យ ត្រូវបានដឹកជន្លៀស ចេញទៅកាន់ស្រុកពួក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 11:50 ព្រឹក អ្នកអាន 2275

ខេត្តសៀមរាប៖មន្ត្រីសុខាភិបាល ស្រុកអង្គរជុំបានរាយការណ៍ថា ដោយសារតែទឹកជំនន់ខ្លាំង នៅស្រុកអង្គរជុំ បណ្ដាលឲ្យ មណ្ឌលសុខភាព ចំនួន៤ត្រូវបានលិចលង់ រួមទាំងមន្ទីរពេទ្យបង្អែកស្រុកផងដែរ។

មន្ត្រីរូបនោះបានអះអាងថា ដោយស្ថានភាពបែបនេះ អ្នកជម្ងឺ ដែលបានមក សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ ចំនួន៦នាក់ ក្នុងចំណោម៤៣នាក់ មានស្ថានភាពជំងឺធ្ងន់នោះ ត្រូវបានដឹកជន្លៀស ចេញពីទៅសម្រាកព្យាបាលបន្ត នៅមន្ទីរពេទ្យបង្អែកស្រុកពួកវិញ។

លោកម៉ក់ សំអឿន ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិអង្គរជុំ បានថ្លែងថា ករណីនេះ មានអ្នកជម្ងឺធ្ងន់ធ្ងរតែ៦នាក់ បានសម្រេចចិត្ដ ទៅសម្រាកនៅមន្ទីរពេទ្យស្រុកពួក ក្នុងចំណោមអ្នកជម្ងឺ៤៣នាក់។ ចំណែក៣៧នាក់ទៀត បានវិលទៅផ្ទះ ក្នុងនោះមានជាង១០នាក់ ពួកគាត់សុខចិត្តទៅសម្រាកព្យាបាលពេទ្យតាមភូមិ។

លោកម៉ក់ សំអឿន បន្តថា ការដែលសម្រេចចិត្ត ដឹកអ្នកជម្ងឺចេញពីមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ បែបនេះ មានចំណុចពីរយ៉ាង ទី១ ខ្លាចឆ្លងទៅនឹងប្រព័ន្ធចរន្តអគ្គិសនី ទី២ទឹកកខ្វក់ដែលហូចូលមន្ទីរពេទ្យនោះ អាចមានមេរោគ ឆ្លងដល់អ្នកជម្ងឺ។ ជាមួយគ្នានេះ មានបណ្ដាលសុខភាព ចំនួន៤កន្លែងទៀត ក៏មានកាលិចលង់ ដូចជាមណ្ឌលសុខភាពគោល មណ្ឌលសុខភាព បត់ មណ្ឌលសុខភាព វ៉ារិន មណ្ឌលសុខភាព ចារឈូក។
បើតាមលោកម៉ក់ សំអឿន បញ្ជាក់ថា ស្ថានភាពលិចទឹក គឺនៅថ្ងៃហ្នឹងតែម្ដង ហើយអាចមានមណ្ឌលសុខភាព មួយចំនួនទៀត ប្រឈម នឹងលិចដូចគ្នា ប្រសិនជា នៅតែមានភ្លៀងបន្តធ្លាក់នោះ។

ជុំវិញករណីខាងលើនេះ មិនទាន់ទទួលបានការរបាយការណ៍ជាក់លាក់ពីអាជ្ញាធរស្រុកអង្គរជុំ នៅឡើយទេ។ ចំណែកលោកក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប បានបិទទូរសព្ទ ដោយអ្នកកាសែត មិនអាចតេចូលនោះឡើយខណ:ទឹកជំនន់ កំពុងគំរាមគំហែងតាមមណ្ឌលសុខភាពមួយចំនួន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,149 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,319 នាក់